ពលរដ្ឋចាប់ផ្តើមធ្វើដំណើរកំសាន្តឡើងវិញ និងកក់សេវារថយន្ត សម្រាប់ថ្ងៃឈប់សម្រាកនាពេលខាងមុខ

2021/11/05 09:38:51 pm        1.2 K

ភ្នំពេញ ៖ វិស័យដឹកជញ្ជូនអ្នកដំណើរ ដែលបម្រើដល់វិស័យទេសចរណ៍ ចាប់ផ្ដើមមានភាពមមាញឹកជាថ្មី ជាពិសេសក្រោយពេលដែលរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យ។ ជាក់ស្ដែងសម្រាប់ថ្ងៃឈប់សម្រាក ក្នុងព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ ប្រជាពលរដ្ឋជាច្រើនរស់នៅរាជធានីភ្នំពេញ បានធ្វើការកក់សេវារថយន្តរួចរាល់ ដើម្បីចេញទៅកំសាន្តនៅទីខេត្តគោលដៅទេសចរណ៍។

បច្ចុប្បន្នការធ្វើដំណើរកំសាន្តក្នុងស្រុករបស់ប្រជាពលរដ្ឋកម្ពុជា ចាប់ផ្ដើមមានភាពសកម្មមមាញឹកជាថ្មី ក្រោយមានភាពស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែ ដោយសារតែកូវីដ-១៩។

ការកើនឡើងនៃសកម្មដំណើរកំសាន្តផ្ទៃក្នុងនេះ ក៏ជម្រុញឲ្យក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ បន្ថែមម៉ោង​ចេញ​ដំណើរ​ផងដែរ។ ​ជាក់ស្ដែងសម្រាប់ក្រុមហ៊ុនដឹកអ្នកអ្នកដំណើរ ​ឡារីតា បាន​បន្ថែមម៉ោងធ្វើដំណើរចាប់ពីម៉ោង ៦.៣០ នាទីព្រឹក រហូតដល់ម៉ោង ៦.៣០ ល្ងាចឡើងវិញ រៀងរាល់កន្លះម៉ោងម្ដង ​សម្រាប់ខេត្តគោលដៅសៀមរាប និង​ព្រះសីហនុ។

ស្របពេលដែលព្រះរាជពិធីបុណ្យយអុំទូកនឹងចូលមកដល់ថ្ងៃទី ១៨ដល់ថ្ងៃទី ២០ វិច្ឆិកាខាងមុខនេះ ក្រុមហ៊ុនក៏​ទទួល​ការកក់សំបុត្រជាច្រើន ស្ទើរពេញចំនួនរថយន្តទាំង ៤០គ្រឿង របស់​ក្រុមហ៊ុន​ទៅហើយគិតត្រឹមថ្ងៃនេះ។ នេះជា​ការ​លើកឡើងរបស់លោក មឿន សម្បតិ្ត ជាអ្នកចាត់ការទូទៅ។ លោកក៏បានបន្ថែមដែរថា សម្រាប់​ថ្ងៃឈប់​សម្រាក​ខាង​មុខនេះ​ ក្រុមហ៊ុនក៏នឹងបន្ថែមរថយន្ត ៤៥កៅអី ​ចំនួន១០គ្រឿងទៀត ​ដើម្បី​បំពេញ​តម្រូវ​ការ​ប្រជាពលរដ្ឋ។

ចំពោះការធ្វើដំណើរក្នុងកាលទេសៈនេះ ក្រុមហ៊ុននៅតែអនវត្តវិធានការការពារ ដើម្បី​សុវត្ថិភាពបុគ្គលិក ​ក៏ដូចជា​សុវត្ថិភាព​អ្នកធ្វើដំណើរ។ ​ជាក់ស្ដែងគឺធ្វើតេស្តលើបុគ្គលិកជាប្រចាំខែ និង​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ទាំងអស់​ត្រូវ​បង្ហាញ​កាត​ចាក់​វ៉ាក់សាំង។

សម្រាប់អ្នកធ្វើដំណើរវិញ ​ពួកគាត់​យល់ឃើញថា ការ​បើកប្រទេស​ឡើងវិញ​លើ​គ្រប់​វិស័យ​នា​ពេល​នេះ ​ធ្វើអោយការ​រស់​នៅ​ការធ្វើដំណើរ ការប្រកបអាជីវកម្មផ្សេងៗ​មាន​ភាព​ងាយ​ស្រួល​ជាងមុន។

សម្រាប់កម្ពុជា ​ប្រមុខរាជរដ្ឋាភិបាលកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ​បានប្រកាស​បើក​ប្រទេស​ឡើង​វិញ​លើ​គ្រប់​វិស័យ ​ខណៈដែលកម្ពុជា សម្រេចបានជោគជ័យល្អប្រសើរ​លើការចាក់វ៉ាក់សាំង​ជូនប្រជាពលរដ្ឋ។

ទន្ទឹមការបើក​ប្រទេស​ឡើងវិញនេះ ​ក្រសួងទេសចរណ៍​ ក៏​បាន​ជម្រុញទេសចរណ៍ផ្ទៃក្នុង រួមទាំង​ប្រកាស​ទទួល​ទេសចរណ៍​វ៉ាក់សាំង​ចាប់ពីថ្ងៃទី៣០​ វិច្ឆិកាផងដែរ៕

អត្ថបទ ៖ គឹមហុក


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm