លោក Biden បន្ថែមពេលអនុគ្រោះនៃការនិរទេសសម្រាប់ជនអន្តោប្រវេសន៍៩០០.០០០នាក់

2025/01/11 06:11:29 pm        110

រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃសុក្រ បានបន្តការអនុគ្រោះការនិរទេសដែលបច្ចុប្បន្នគ្របដណ្តប់លើជនអន្តោប្រវេសន៍៩០០.០០០នាក់ មកពីប្រទេសវេណេស៊ុយអេឡា អែលសាល់វ៉ាឌ័រ អ៊ុយក្រែន និងប្រទេសស៊ូដង់ ជាចំណាត់ការដែលនឹងពន្យារពេលការប៉ុនប៉ងណាមួយរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ដើម្បីដកការការពារទាំងនោះ។

ក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក (DHS) បានបន្ថែមការចុះឈ្មោះក្នុងកម្មវិធីស្ថានភាពការពារបណ្តោះអាសន្ន (TPS) សម្រាប់ពលរដ្ឋទាំងនោះ ដោយផ្តល់ឱ្យជនអន្តោប្រវេសន៍នូវការពន្យាពេលការនិរទេស និងការទទួលបានការអនុញ្ញាតការងារសម្រាប់រយៈពេល១៨ខែ បន្ថែមទៀត។

លោក Biden ដែលជាអ្នកប្រជាធិបតេយ្យ បានបង្កើនចំនួនជនអន្តោប្រវេសន៍ដែលមានសិទ្ធិទទួលបានសម្រាប់កម្មវិធីស្ថានភាពការពារបណ្តោះអាសន្ន (TPS) ចាប់តាំងពីលោកចូលកាន់តំណែងក្នុងឆ្នាំ២០២១។ ស្ថានភាពដែលផ្តល់ឲ្យ គឺសម្រាប់ប្រជាជនមកប្រទេសកំណើតរបស់ពួកគេ ជាអ្នកដែលជួបប្រទះគ្រោះមហន្តរាយធម្មជាតិ ជម្លោះប្រដាប់អាវុធ ឬព្រឹត្តិការណ៍ផ្សេងៗ ខណៈបច្ចុប្បន្ននេះមានជាង ១លាននាក់ មកពី១៧ប្រទេស។

លោក Trump មកពីគណបក្សសាធារណរដ្ឋ ដែលនឹងត្រឡប់ទៅកាន់តំណែងសេតវិមានវិញ នៅថ្ងៃទី២០ ខែមករា បានព្យាយាមបញ្ចប់ការចុះឈ្មោះសម្រាប់កម្មវិធីស្ថានភាពការពារបណ្តោះអាសន្ន (TPS) ភាគច្រើនក្នុងអំឡុងពេលអាណត្តិឆ្នាំ ២០១៧-២០២១ របស់លោក ប៉ុន្តែត្រូវបានរារាំងដោយតុលាការសហរដ្ឋអាមេរិក។ 

លោក Trump បានទទួលជ័យជម្នះអាណត្តិមួយទៀតនៅក្នុងតំណែង ដោយសន្យាថានឹងមានការបង្រ្កាបជនអន្តោប្រវេសន៍ទ្រង់ទ្រាយធំ ហើយជាថ្មីម្តងទៀតត្រូវបានគេរំពឹងថានឹងព្យាយាមបញ្ចប់កម្មវិធីស្ថានភាពការពារបណ្តោះអាសន្ន (TPS) ។

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        5
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        3
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm