រាជរដ្ឋាភិបាល ជំរុញវិស័យឯកជនវិនិយោគលើគម្រោងស្ថានីយសាកអគ្គិសនីដល់រថយន្តអគ្គិសនី

2021/11/05 09:53:25 pm        696

ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានជំរុញវិស័យឯកជនចូលរួមវិនិយោគតាមទម្រង់ជាការវិនិយោគរវាងរដ្ឋ និងឯកជន លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៃស្ថានីយសាកអគ្គិសនី ដល់រថយន្តប្រើអគ្គិសនីនៅកម្ពុជា។

ថ្លែងនៅក្នុងកិច្ចពិភាក្សាលើប្រធានបទ "អគ្គិសនីភាវូបនីយកម្មនៃយានយន្តដើម្បីអនាគត បៃតងសម្រាប់កម្ពុជា” នៅ​ថ្ងៃទី៤ខែវិច្ឆិកា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មាន​ប្រសាសន៍ថា ចំនួនរថយន្តអគ្គិសនី (EV)​ នឹងកើនឡើងនៅកម្ពុជានៅប៉ុន្មានឆ្នាំខាងមុខ។

ឯកឧត្តម បញ្ជាក់ថា ការកើនឡើងនេះ គឺដោយសារ ប្រជាពលរដ្ឋមានការយល់​ដឹងច្រើន​ពី​អត្ថ​ប្រយោជន៍នៃការប្រើប្រាស់​រថយន្ត​អគ្គិសនី ​និងពន្ធនាំចូលរថយន្តអគ្គិសនី​មានតម្លៃទាបជាង​ពាក់​កណ្តាល​នៃ​ការ​នាំចូល​រថយន្ត​ធម្មតា​ និងការផ្គត់ផ្គង់ថាមពលស្អាតកានតែច្រើន​ឡើង​ក្នុង​ល្បាយថាមពល​ ជាពិសេសគឺកែច្នៃថ្មរថយន្តចាស់ៗ។

ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា “នេះមិនមែនជាការទទួលខុសត្រូវរបស់ EDC រដ្ឋាភិបាល​ក្នុង​កសាង​ស្ថានីយ​សាកអគ្គិសនី​ទេ។ ​វិស័យឯកជនគួរចូលរួមជាមួយរដ្ឋាភិបាល ឬគួរវិនិយោគ​លើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដល់​រថយន្ត​អគ្គិសនី”។​

យោងតាមឯកឧត្តម ស៊ុន ចាន់ថុល បច្ចុប្បន្ន រថយន្តអគ្គិសនីចុះបញ្ជីនៅកម្ពុជា​មានចំនួនតិចតួច​នៅ​ឡើយ បើធៀបនឹង​រថយន្តធម្មតា​ចុះបញ្ជី​មានរហូតដល់ជិត១លានគ្រឿង។

ឯកឧត្តមថា ក្រសួងនឹងពិភាក្សាជាមួយវិនិយោគិននានា លើការវិនិយោគ​ដំឡើងស្ថានីយ​សាកអាគុយ រថយន្ត​អគ្គិសនី​នៅតាមទីតាំងសំខាន់ៗ ​តាមផ្លូវជាល្បឿនលឿន និងផ្លូវជាតិលេខ៥ជាដើម។

វិស័យ​ដឹកជញ្ជូនរួមចំណែក ៤៦% ស្មើនឹងជិតពាក់កណ្តាលនៃការប្រើប្រាស់ថាមពល​សរុប​របស់​កម្ពុជា។ ដើម្បីសម្រេច​បាន​គោលដៅក្នុងការកាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន ​អគ្គិសនីភាវូបនីយកម្ម​នៃយានយន្ត​គឺ​ជាការចាំបាច់ ​សម្រាប់​កម្ពុជា។

កិច្ចពិភាក្សា (Panel Discussion) លើប្រធានបទ "អគ្គិសនីភាវូបនីយកម្មនៃយានយន្តដើម្បីអនាគត បៃតង​សម្រាប់​កម្ពុជា​ ក៏ចូលរួមពិភាក្សាដោយ ​ឯកឧត្តម កែវ រតន ​អគ្គនាយក EDC ឯកឧត្តម​ Pablo Kang អគ្គរដ្ឋ​ទូត​អូស្រ្តាលី ​ប្រចាំនៅកម្ពុជា ​និងលោកជំទាវ Tina Redshawអគ្គរាជទូតអង់គ្លេស​ប្រចាំ​នៅកម្ពុជា៕

អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm