រដ្ឋបាលខេត្តស្នើដល់ក្រុមកីឡាករកីឡាការនីខិតខំហ្វឹកហាត់ឲ្យទទួលបានលទ្ធផលល្អ

2025/01/12 05:59:57 pm        188

ឧត្តរមានជ័យ៖ លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្តឧត្តរមានជ័យ ស្នើដល់ក្រុមកីឡាករកីឡាការនី ទាំងអស់ត្រូវចេះសាមគ្គីភាព មិត្តភាព ចេះអាស្រ័យ រូបរួមគ្នា ប្រកាន់បានយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ ច្បាប់បញ្ញត្តិ និងបទបញ្ជា ការប្រគួត ចាញ់ឈ្នះជារឿងធម្មតា សំខាន់ទៅលើបទពិសោធន៍ សមត្ថភាព បច្ចេកទេស កម្លាំង និងប្រាជ្ញាស្មារតីនៅពេលប្រកួតហើយត្រូវគោរពបទបញ្ជា និងវិន័យពេលប្រកួតល្អប្រសើរ។

ការស្នើនេះនៅក្នុងពិធីបិទការប្រកួតកីឡាដើម្បីទាំងអស់គ្នាជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៤ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្តឧត្តរមានជ័យ នូវរសៀលថ្ងៃទី១១ ខែមករាឆ្នាំ២០២៥។

យោងតាមរបាយការណ៍សង្ខេបរបស់លោក បុិច រតនា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តឧត្តរមានជ័យ បានឲ្យដឹងថាការរៀចំការប្រកួតកីឡាករ កីឡាការនីដើម្បីទាំងអស់គ្នាជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៤  មានផ្នែកកីឡាវាយកូនលើតុ វាយសី ប៊ូល ប៉េតុង និងបាលទាត់ ឆ្នាំនេះមានក្រុង ស្រុកចំនួន៣បានដាក់ពាក្យ ចូលរួមប្រកួត។ 

លោកបន្តថា វិញ្ញាសាបាល់ទាត់ បុរស បានចំណាត់ថ្នាក់លេខ១បានទៅលើ វិឡាស្ថាន ខេ អាយ អាយស៊ី ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមកីឡាករ ម៉ាឌ្រីដ និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមកីឡាករមកពី ថៃហ្គីយូណយធីត។

លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា ការប្រកួតកីឡា គឺជាការជួបជុំគ្នាគ្រប់ មជ្ឈដ្ឋានក្នុងសង្គម ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ចេះសហការប្រតិបត្តិការល្អ របស់យុវជនយើង ។ ម្យ៉ាងទៀតបច្ចុប្បន្នគ្រប់វិស័យកីឡាក្នុងខេត្តរបស់យើង ត្រូវបានពង្រឹងនិងពង្រីក ដោយយើងមានកីឡាករកីឡាការនីពោរពេញទៅដោយចិត្តអង់អាចក្លាហាន ស្វាហាប់ តាមបណ្តា ក្រុង ស្រុក យើងមានទីលានសម្រាប់ហ្វឹកហាត់ និងលេងកីឡាផងដែរ។

លោកស្រីបានបន្តទៀតថា ការប្រកួតកីឡា នៅពេលនេះមិនមែន ព្រោះតែរង្វាន់សម្រាប់ការឈ្នះនោះទេ គឺដើម្បីជួយឲ្យ កីឡាករកីឡាការនីម្នាក់ៗ មានការអភិវឌ្ឍទាំងផ្នែករាងកាយចិត្តវិទ្យា សង្គមវិទ្យា តាមបច្ចេកទេសជំនាញ និងសមត្ថភាព ទទួលបាននូវការហ្វឹកហាត់ ពោលគឺត្រូវគឹតពីសុវត្ថិភាព និងអាកប្បកិរិយាប្រកបដោយសីលធម៌ ការគោរពសិទ្ធិគ្នានៅពេលប្រកួត។

លោកស្រី អភិបាលរងខេត្ត បានផ្តាំផ្ញើរដល់ ក្រុមកីឡាករកីឡាការនី ក្មួយៗ សិស្សានុសិស្ស ក៏ដូចជាយុវជនទាំងយុវនារី ទាំងអស់ ត្រូវនាំគ្នាលេង កីឡា ទទួលបាននៅសុខភាពល្អ មានទំនាក់ទំនងល្អ មានសាមគ្គីភាព ដើម្បីជៀសឲ្យផុតអំពីការប្រើប្រាស់គ្រឿងញៀនផងដែរ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm