យន្តហោះកងទ័ពអាកាសម៉ិកស៊ិក បានធ្វើដំណើរទៅកាន់រដ្ឋ California ជាមួយក្រុមអ្នកជំនាញពន្លត់អគ្គិភ័យ ៧៤នាក់ មកពីគណកម្មការរុក្ខាជាតិ ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃដែលកំពុងប្រវាយប្រហារតំបន់ Southern California ។
បេសកកម្មនេះដែលជាកិច្ចខិតខំជំនួយមនុស្សធម៌នោះ រួមមានទាំងក្រុមអ្នកជំនាញពន្លត់អគ្គិភ័យ និងក្រុមការពារជនស៊ីវិល ។
ខ្យល់បក់ខ្លាំង ត្រូវបានគេរំពឹងថា នឹងកើតមានម្តងនៅយប់នេះ ធ្វើឲ្យភ្លើងឆេះព្រៃកាន់តែឆាបឆេះខ្លាំងបន្ថែមទៀត ក្រោយសម្លាប់មនុស្សយ៉ាងហោច ១៦នាក់ ។
លោក Laura Vazquez Alzua គឺជាប្រធានផ្នែកកសម្របសម្រួលការពារស៊ីវិលជាតិ បានធ្វើការសង្កាត់ធ្ងន់ពីការប្តេជ្ញាចិត្តគាំទ្ររដ្ឋ California ។
ខណៈពេលនោះដែរ ស្ថានកុងស៊ុលម៉ិកស៊ិកប្រចំានៅទីក្រុង Los Angeles បានប្រកាសជំនួយផ្នែកកុងស៊ុល និងជម្រកសម្រាប់ពលរដ្ឋរងផលប៉ះពាល់ មិនសំខាន់ថា ពួកគេជាជនអន្តោប្រវេសន៍ ពលរដ្ឋម៉ិកស៊ិក ឬពលរដ្ឋរស់នៅក្នុងរដ្ឋ California នោះទេ ដែលមានចំនួនស្មើនឹងជិត ៣០ភាគរយនៃពលរដ្ឋសរុបនៅក្នុងរដ្ឋមួយនេះ ៕