ក្រុងសេអ៊ូលបញ្ជាក់ថា អ៊ុយក្រែនចាប់បានទាហានកូរ៉េខាងជើង ២នាក់

2025/01/12 09:37:36 pm        95

សេវាស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូង នៅថ្ងៃអាទិត្យ (ទី១២ ខែមករា) បានគាំទ្រដល់របាយការណ៍របស់អ៊ុយក្រែនដែលបានអះអាងពីការចាប់ខ្លួនទាហានកូរ៉េខាងជើងដែលរងរបួស ២នាក់ ក្នុងសប្តាហ៍នេះ នៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីទីក្រុងគីវ បាននិយាយថា ពួកគេកំពុងត្រូវបានសាកសួរ។

គួររំលឹកថា អ៊ុយក្រែន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចោទប្រកាន់កូរ៉េខាងជើងដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរថា បានបញ្ជូនទាហានជាង ១០.០០០នាក់ ដើម្បីទៅជួយពង្រឹងកងកម្លាំងរុស្ស៊ី។

សេវាស៊ើបការណ៍សម្ងាត់ជាតិរបស់ទីក្រុងសេអ៊ូល (NIS) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបាន «បញ្ជាក់ថា យោធាអ៊ុយក្រែនបានចាប់ទាហានកូរ៉េខាងជើង ២នាក់ កាលពីថ្ងៃទី៩ ខែមករា ក្នុងសមរភូមិ នៅឯតំបន់ Kursk របស់ប្រទេសរុស្ស៊ី»។

កាលពីថ្ងៃទី១១ ខែមករា សេវាស៊ើបការណ៍សម្ងាត់ SBU របស់អ៊ុយក្រែន បានចេញផ្សាយវីដេអូដែលបង្ហាញពីបុរស ២នាក់ នៅក្នុងបន្ទប់មន្ទីរពេទ្យ ដោយម្នាក់មានបង់រុំដៃ និងម្នាក់ទៀតមានបង់រុំថ្គាម។ ហើយគ្រូពេទ្យនៅមន្ទីរឃុំឃាំង បានប្រាប់ថា បុរសទី១ ក៏បានរងរបួសបាក់ជើងផងដែរ។

SBU បានឲ្យដឹងថា បុរសទាំង ២រូបនោះ បានប្រាប់អ្នកសួរចម្លើយថា ពួកគេជាទាហានទាហានដែលមានបទពិសោធន៍ ហើយម្នាក់បាននិយាយថា រូបគេត្រូវបានបញ្ជូនទៅប្រទេសរុស្ស៊ី ដើម្បីហ្វឹកហាត់ មិនមែនដើម្បីប្រយុទ្ធនោះទេ។

ប៉ុន្តែទីក្រុងគីវ មិនបានបង្ហាញភស្តុតាងដោយផ្ទាល់ថា បុរសដែលត្រូវបានចាប់ខ្លួន គឺជាជនជាតិកូរ៉េខាងជើងនោះឡើយ ហើយសារព័ត៌មាន AFP មិនអាចផ្ទៀងផ្ទាត់សញ្ជាតិរបស់ពួកគេដោយឯករាជ្យបាននោះដែរ។ ការបញ្ជាក់របស់កូរ៉េខាងត្បូង បានបន្ថែមទម្ងន់ដល់របាតការណ៍របស់ទីក្រុងគីវ។

NIS បានប្រាប់ថា ខ្លួននឹងបន្តធ្វើការជាមួយ SBU ដើម្បីចែករំលែកព័ត៌មាន អំពីយុទ្ធជនកូរ៉េខាងជើងនៅអ៊ុយក្រែន។ ទាំងរុស្ស៊ី និងកូរ៉េខាងជើង មិនមានប្រតិកម្ម ចំពោះរបាយការណ៍ស៊ើបការណ៍សម្ងាត់នេះទេ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        9
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        78
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm