វេណេហ្ស៊ុយអេឡា ថ្កោលទោសទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប

2025/01/12 10:26:32 pm        69

ប្រទេសវេណេហ្ស៊ុយអេឡា កាលពីថ្ងៃសៅរ៍ (ទី១១ ខែមករា) បានថ្កោលទោសទណ្ឌកម្មថ្មីដែលសហរដ្ឋអាមេរិក អង់គ្លេស និងសហភាពអឺរ៉ុប (EU) បានប្រកាសដាក់នៅមួយថ្ងៃមុននោះ នៅពេលដែលប្រទេសនេះរៀបចំពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីនី លោក Nicolas Maduro សម្រាប់អាណត្តិទី៣ បន្ទាប់ពីមានលទ្ធផលបោះឆ្នោតពេញដោយជម្លោះរយៈពេល ៦ខែ។

ក្នុងសេចក្ដីថ្លែងការណ៍ ដែលត្រូវបានបបង្ហោះនៅបណ្ដាញសង្គម មេបញ្ជាការប្រតិបត្តិការយុទ្ធសាស្ត្រនៃកងកម្លាំងប្រដាប់អាវុធជាតិវេណេហ្ស៊ុយអេឡា គឺលោកឧត្តមសេនីយ៍ Domingo Hernandez Larez បានលើកឡើងថា៖ «កងកម្លាំងប្រដាប់អាវុធវេណេហ្ស៊ុយអេឡា បដិសេធយ៉ាងដាច់អហង្ការ និងខ្លាំងក្លា ចំពោះទណ្ឌកម្មថ្មី ដែលដាក់ដោយក្រុមប្រទេសសម្ព័ន្ធមិត្តចក្រពត្តិដ៏អាក្រក់»។ លោកបានហៅការដាក់ទណ្ឌកម្មនេះថា ជា «វិធានការអស់សង្ឃឹម និងក្រៅច្បាប់អន្តរជាតិ»។

ការថ្កោលទោសនេះ បានកើតឡើងបន្ទាប់ពីរដ្ឋបាលជិតផុតអាណត្តិរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden បានបង្កើនប្រាក់រង្វាន់ដល់ ២៥លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួន ឬការកាត់ទោសលោក Maduro ជុំវិញការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន។ រង្វាន់ពីមុន គឺ ១៥លានដុល្លារ។

សហរដ្ឋអាមេរិកក៏បានផ្ដល់រង្វាន់ ២៥លានដុល្លារផងដែរ សម្រាប់ការចាប់ខ្លួនរដ្ឋមន្ត្រីមហាផ្ទៃ លោក Diosdado Cabello និង ១៥លានដុល្លារ សម្រាប់រដ្ឋមន្ត្រីការពារជាតិ លោក Vladimir Padrino ក៏ដូចជាការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងមន្ត្រី ៨នាក់ផ្សេងទៀត ក្នុងនោះរួមទាំងប្រធានក្រុមហ៊ុនប្រេងរដ្ឋ PDVSA គឺលោក Hector Obregon ផងដែរ។

ចំណាត់ការរបស់សហរដ្ឋអាមេរិកនេះ កើតមានឡើងស្របគ្នានឹងការដាក់ទណ្ឌកម្មដោយចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ដែលបានកំណត់គោលដៅលើមន្ត្រី ១៥នាក់ ក្នុងនោះរួមទាំងសមាជិកក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត និងកងកម្លាំងសន្តិសុខ ហើយការដាក់ទណ្ឌកម្មរបស់កាណាដា ផ្តោតលើមន្ត្រីបច្ចុប្បន្ន និងអតីត ១៤នាក់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm