កិច្ចពិភាក្សាពីស៊ីរី កំពុងធ្វើឡើងក្នុងទីក្រុងរីយ៉ាដ ដោយមានការចូលរួមពីប្រទេសលោកខាងលិច និងតំបន់

2025/01/13 12:51:50 am        81

រដ្ឋមន្ត្រីការបរទេស និងអ្នកការទូតជាន់ខ្ពស់មកពីប្រទេសលោកខាងលិច និងមជ្ឈិមបូព៌ា កំពុងជួបជាមួយរដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសស៊ីរី ក្នុងរដ្ឋធានីរីយ៉ាដ ប្រទេសធអារ៉ាប់ប៊ីសាអ៊ូឌីត នាថ្ងៃអាទិត្យ (ទី១២ ខែមករា) នេះ ជាកិច្ចប្រជុំថ្នាក់តំបន់បែបនេះលើកដំបូង ស្តីពីសា្ថនភាពរបស់ស៊ីរី គិតចាប់តាំងពីប្រធានាធិបតី លោក Bashar al-Assad ត្រូវបានទម្លាក់ចេញពីតំណែង ក្នុងខែធ្នូ ឆ្នាំ២០២៤។

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានទៅដល់ទីក្រុងរីយ៉ាដ នៅព្រឹកថ្ងៃទី១២ ខែមករានេះ មុនជំនួបជាមួយរដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad Hassan Al-Shibani។ ហើយបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យការបរទេសចក្រភពអង់គ្លេស បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy ក៏ត្រូវបានរំពឹងថា នឹងចូលរួមកិច្ចពិភាក្សានេះផងដែរ។

បណ្ដារដ្ឋមន្ត្រីការបរទេសមកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត អេហ្ស៊ីប អារ៉ាប់រួម កាតា បារ៉ែន អ៊ីរ៉ាក់ ហ្ស៊កដានី លីបង់ និងទួរគី បានទៅចូលរួមកិច្ចប្រជុំនៅថ្ងៃទី១២ ខែមករានេះ នៅទីក្រុងរីយ៉ាដ ហើយបេសកជនមកពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក៏មានវត្តមានផងដែរ។ បណ្ដាមន្ត្រីជាន់ខ្ពស់របស់អារ៉ាប់ និងលោកខាងលិចត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងកិច្ចពិភាក្សានេះ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះគឺជាលើកទី១ ហើយ ដែលរួមបញ្ចូលទាំងមេដឹកនាំថ្មីរបស់ស៊ីរី និងមន្ត្រីជាន់ខ្ពស់លោកខាងលិច ហើយនឹងត្រូវដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត៕


អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        7
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        14
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm