លទ្ធផលបណ្តោះអាសន្នបង្ហាញថា គណបក្សកាន់អំណាចរបស់ឆាដ ឈ្នះសំឡេងភាគច្រើន ក្នុងសភា

2025/01/13 12:54:40 am        160

លទ្ធផលបណ្តោះអាសន្ន នៅថ្ងៃអាទិត្យ (ទី១២ ខែមករា) នេះ បានបង្ហាញថា គណបក្សកាន់អំណាចរបស់ប្រទេសឆាដ បានឈ្នះអាសនៈចំនួន ២ភាគ៣ នៅក្នុងការបោះឆ្នោតសភាដែលត្រូវបានធ្វើពហិការដោយក្រុមប្រឆាំងជាច្រើន កាលពីខែមុន ដោយលទ្ធផលនេះបានពង្រឹងដល់ការកាន់អំណាចរបស់ប្រធានាធិបតី លោក Mahamat Idriss Deby។

លទ្ធផលនៃការបោះឆ្នោតថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ បញ្ជាក់ពីការផ្ទេរអំណាចរបស់ប្រទេសអាហ្រ្វិកកណ្តាលដែលផលិតប្រេងមួយនេះទៅកាន់ការគ្រប់គ្រងបែបរដ្ឋធម្មនុញ្ញ ដែលមានរយៈពេលជាង ៣ឆ្នាំបន្ទាប់ពីលោក Deby បានឡើងគ្រប់គ្រងប្រទេសក្រោយការស្លាប់ភ្លាមៗរបស់ឪពុកលោក និងជាអ្នកកាន់តំណែងដ៏យូរអង្វែង គឺលោក Idriss Deby Itno។

ស្ថាប័នបោះឆ្នោតជាតិបានឲ្យដឹងថា គណបក្សរបស់លោក Deby គឺគណបក្ស Patriotic Salvation Movement ទទួលបានអាសនៈចំនួន ១២៤ ក្នុងចំណោម ១៨៨អាសនៈ នៅក្នុងរដ្ឋសភា។ អត្រានៃអ្នកចូលរួមបោះឆ្នោត គឺប្រមាណជា ៥១,៥៦ភាគរយ។ ការបោះឆ្នោតដែលរាប់បញ្ចូលទាំងការបោះឆ្នោតក្រុង និងតំបន់ផងដែរនោះ គឺជាការបោះឆ្នោតលើកដំបូងរបស់ប្រទេសឆាដ ក្នុងរយៈពេលជាងមួយទសវត្សរ៍។

ប៉ុន្តែគណបក្ស Transformateurs របស់មេដឹកនាំប្រឆាំងលោក Succes Masra និងមេដឹកនាំមួយចំនួនទៀត បានធ្វើពហិការមិនចូលរួមការបោះឆ្នោត ដោយនិយាយថា ការបោះឆ្នោតនេះមានលក្ខណៈមិនច្បាស់លាស់ និងខ្វះតម្លាភាព។ រដ្ឋាភិបាលបានបដិសេធរឿងនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        84
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        73
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm