លោក Trump ហៅមេដឹកនាំរដ្ឋកាលីហ្វ័រនីញ៉ាថា «អសមត្ថភាព» ជុំវិញការឆ្លើយតបទៅនឹងចំហេះព្រៃ

2025/01/13 06:05:05 pm        210

ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានចោទប្រកាន់មន្ត្រីរដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃអាទិត្យ ទី១២ មករា ថា អសមត្ថភាព ជុំវិញការដោះស្រាយចំហេះព្រៃដ៏មហន្តរាយដែលកំពុងឆេះរាលដាលនៅជុំវិញទីក្រុង Los Angeles ។

លោក Trump បាននិយាយនៅលើវេទិកា Truth Social របស់លោកថា «ចំហេះព្រៃនៅតែឆេះរាលដាលនៅក្នុងទីក្រុង Los Angeles។ អ្នកនយោបាយអសមត្ថភាព មិនដឹងពីរបៀបដើម្បីពន្លត់ចំហេះព្រៃនេះទេ។

នេះគឺជាមហន្តរាយដ៏អាក្រក់បំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រប្រទេសរបស់យើង។ ពួកគេ មិនអាចពន្លត់ភ្លើងព្រៃបាន។ ល្បឿន និងកម្រិតនៃអណ្តាតភ្លើង ឆេះរាលដាលនៅទីក្រុង Los Angeles បានសាកល្បងការពន្លត់អគ្គិភ័យឆាបឆេះហេដ្ឋារចនាសម្ព័ន្ធ ដែលបានបង្កឱ្យមានចម្ងល់ និងការរិះគន់អំពីការត្រៀមទប់ទល់របស់រដ្ឋនេះ។

នៅត្រឹមតែជាងមួយសប្តាហ៍ មុនពេលលោកត្រឡប់ទៅកាន់សេតវិមានវិញ លោក Trump បានចាប់ផ្តើមការចោទប្រកាន់គ្មានភស្តុតាងជាបន្តបន្ទាប់លើអភិបាលរដ្ឋកាលីហ្វ័រនីញ៉ាមកពីគណបក្សប្រជាធិបតេយ្យ លោក Gavin Newsom ពីការបរាជ័យក្នុងការឆ្លើយតបទៅនឹងចំហេះព្រៃ។

ទន្ទឹមនឹងនេះ លោក Newsom បានអញ្ជើញលោក Trump ឱ្យទៅពិនិត្យមើលទីក្រុង Los Angeles និងស្ទង់មើលការបំផ្លិចបំផ្លាញ ជាមួយលោក។

យោងតាមមន្ត្រីរដ្ឋ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ចំហេះព្រៃបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២៤នាក់ស្លាប់ មនុស្ស១៥០.០០០នាក់ទៀតបានជម្លៀសខ្លួនចេញ ហើយអគ្គិភ័យបានបំផ្លាញសំណង់ជាង១២.០០០កន្លែង ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        34
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        70
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm