NATO បង្កើនការល្បាតនៅសមុទ្របាល់ទិក បន្ទាប់ពីមានការបំផ្លាញខ្សែកាប្លិ៍ក្រោមសមុទ្រ

2025/01/13 06:30:40 pm        162

សម្ព័ន្ធយោធាប្រទេសលោកខាងលិច NATO កំពុងបង្កើនការល្បាតនៅសមុទ្របាល់ទិក បន្ទាប់ពីបំពង់បង្ហូរប្រេង និងខ្សែកាប្លិ៍នៅក្រោមសមុទ្រ ត្រូវបានបំផ្លាញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ កាលពីថ្ងៃទី២៥ ខែធ្នូ បណ្តាញថាមពលមួយ និងខ្សែកាប្លិ៍ទំនាក់ទំនងចំនួន៣ខ្សែ ដែលតភ្ជាប់ប្រទេសហ្វាំងឡង់ និងប្រទេសអេស្តូនី នៅក្នុងដែនទឹកអឺរ៉ុបខាងជើង ត្រូវបានបញ្ជាក់ថារងការបំផ្លាញ។

អាជ្ញាធរប្រទេសហ្វាំងឡង់ បានសង្ស័យថា នាវាដឹកប្រេងអាចកាត់ផ្តាច់ខ្សែកាប្លិ៍ដោយការអូសយុថ្ការបស់នាវា។ រដ្ឋមន្ត្រីការបរទេសប្រទេសអេស្តូនី លោក Margus Tsahkna បាននិយាយថា លោកសង្ស័យថា ការបំផ្លាញនេះកើតឡើងដោយចៃដន្យ ហើយបានពណ៌នាឧប្បត្តិហេតុនេះថាជាការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់ប្រទេស។

កាលពីខែវិច្ឆិកា ខ្សែកាប្លិ៍ទំនាក់ទំនងក្រោមសមុទ្រចំនួនពីរខ្សែដែលតភ្ជាប់ប្រទេសស៊ុយអែត និងប្រទេសលីទុយអានី ត្រូវបានបំផ្លាញ។ នៅខែតុលា ឆ្នាំ២០២៣ ការខូចខាត ក៏ត្រូវបានរកឃើញផងដែរ ចំពោះបំពង់បង្ហូរប្រេងក្រោមបាតសមុទ្រ និងខ្សែកាប្លិ៍ទូរគមនាគមន៍ រវាងប្រទេសអេស្តូនី និងហ្វាំងឡង់។

អង្គការណាតូ បាននិយាយពីលទ្ធភាពដែលរុស្ស៊ីរៀបចំ «ការវាយប្រហារកូនកាត់» ជាការប៉ុនប៉ងធ្វើឱ្យមានការរំខានដោយការបញ្ចូលវិធីសាស្រ្តយោធា និងពុំមែនយោធា។

ប្រទេសអេស្តូនី ដែលជាសមាជិកសម្ព័ន្ធយោធាណាតូ កំពុងចូលរួមក្នុងការបង្កើនការល្បាតនៅសមុទ្របាល់ទិក។

បណ្តាមេដឹកនាំប្រទេសសម្ព័ន្ធយោធាណាតូ នៅជុំវិញសមុទ្របាល់ទិក និងអគ្គលេខាធិការសម្ព័ន្ធមិត្ត យោធានេះ លោក Mark Rutte មានផែនការជួបប្រជុំគ្នានៅក្នុងប្រទេសហ្វាំងឡង់ នៅថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីវិធានការសន្តិសុខ នៅក្នុងតំបន់។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        31
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        105
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm