ការស្ទង់មតិបង្ហាញថា ប្រជាជនអ៊ុយក្រែនតិចជាងមុន ត្រៀមខ្លួនស៊ូទ្រាំបន្ទុកសង្គ្រាម

2025/01/13 06:34:23 pm        284

ការស្ទង់មតិមួយបានបង្ហាញថា ប្រជាជនអ៊ុយក្រែន៥៧ភាគរយនិយាយថា ពួកគេត្រៀមខ្លួនដើម្បីស៊ូទ្រាំទៅនឹងជម្លោះជាមួយរុស្ស៊ីក្នុងភាពចាំបាច់ ដែលបានធ្លាក់ចុះ១៦ភាគរយ ពីតួលេខកាលពីឆ្នាំមុន។ រុស្ស៊ី បានចាប់ផ្តើមវាយលុកលើអ៊ុយក្រែន រយៈពេលជិតបីឆ្នាំកន្លងទៅ។

វិទ្យាស្ថានសង្គមវិទ្យាអន្តរជាតិទីក្រុងគីវ បានធ្វើការស្ទង់មតិកាលពីខែមុន។ អ្នកដែលបានឆ្លើយថាពិបាកនិយាយ ថាតើពួកគេត្រៀមខ្លួនស៊ូទ្រាំចំពោះសង្គ្រាមបានយូរប៉ុណ្ណានោះ បានកើនឡើង ១១ ភាគរយដល់ ១៨ ភាគរយ។ នាយកប្រតិបត្តិនៃវិទ្យាស្ថាន លោក Anton Hrushetskyi បាននិយាយថា ការពិតសំខាន់បំផុត គឺស្ថានភាពនៅសមរភូមិមុខ។

លោក និយាយថា ប្រជាជនអ៊ុយក្រែន បានមើលឃើញថា ពួកគេកំពុងបាត់បង់ដែនដីនៅភាគបូព៌ា ហើយនេះ បានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ និងមតិសាធារណៈ។ លោកនិយាយថា មនុស្សជាច្រើនបានចាប់ផ្តើមគិតថា វាជាការប្រសើរក្នុងការបញ្ឈប់ការប្រយុទ្ធគ្នា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព។ លោក Hrushetskyi និយាយថា ប្រជាជន មិនទាមទារសន្តិភាពក្នុងការបាត់បង់ណាមួយឡើយនៅពេលនេះ ដោយបង្ហាញថា ការធានាបានសុវត្ថិភាពសម្រាប់អ៊ុយក្រែន គឺជាគន្លឹះក្នុងការទទួលបានសន្តិភាព។

អ៊ុយក្រែន ត្រូវបានគេជឿថាបានបាត់បង់ផ្ទៃដីជាង៣.៦០០គីឡូម៉ែត្រក្រឡា កាលពីឆ្នាំមុន រួមទាំងតំបន់ភាគខាងកើតទីក្រុង Donetsk និងទីក្រុង Kharkiv ។

អាជ្ញាធរតំបន់និយាយថា ចំនួនប្រជាជនដែលបានជម្លៀសទៅកាន់រដ្ឋធានីគីវ បានកើនឡើង១១.០០០នាក់ ក្នុងរយៈពេលមួយឆ្នាំ។

ប្រជាជនមួយចំនួននៅតំបន់មួយក្នុងទីក្រុងគីវ ដែលគាំទ្រអ្នកជម្លៀសចេញពីទីក្រុង Donetsk និងកន្លែងផ្សេងទៀត បានសម្តែងក្តីសង្ឃឹមថា ការឈ្លានពានរបស់រុស្ស៊ីនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        11
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        104
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm