ព្រះខ័នរាជ ចាញ់ប្រៀបភ្នំពេញក្រោន ១ពិន្ទុ ក្រោយយកឈ្នះបឹងកេត ២-០ ខណៈថាយហ្គឺរ ចាញ់ក្នុងដីលើកដំបូង

2025/01/13 08:13:13 pm        609

ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានបន្ថយគម្លាតពិន្ទុពីក្រុមកំពូលតារាងភ្នំពេញក្រោន ត្រឹម ១ពិន្ទុប៉ុណ្ណោះ គិតត្រឹមសប្ដាហ៍ទី១៧ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ក្រោយយកឈ្នះក្រុមបឹងកេត ២-០ ស្របពេលភ្នំពេញក្រោន ស្មើក្រុមណាហ្គាវើលដ៏ ០-០ ក្នុងជំនួបជើងទី២ កាលពីចុងសប្ដាហ៍កន្លងទៅ ។ រីឯក្រុមអង្គរថាយហ្គឺរ បានស្គាល់បរាជ័យក្នុងដីលើកដំបូង ក្រោយចាញ់ក្រុមភ្ញៀវវិសាខា ០-២ ។

សម្រាប់ជំនួបនៅកីឡដ្ឋានខេត្តស្វាយរៀង ក្រុមម្ចាស់ផ្ទះបានប្រើពេល ៣នាទី ដើម្បីបើកការនាំមុខបឹងកេត តាមរយៈការតែតបញ្ចប់ទីដោយកីឡាករ មិន រតនៈ ។ បន្ទាប់មកក្រុមទាំងពីរ បានបើកការវាយសម្រុកគ្នាកាន់តែស្វិតស្វាញ រហូតដល់នាទីបង្គ្រប់បន្ថែម នៃវគ្គទី២ ទើបព្រះខ័នរាជស្វាយរៀង រកបានគ្រាប់ទី២ ដោយកីឡាករ Cristian Dos Santos នៅនាទី៩០+៥ ដើម្បីធានា ៣ពិន្ទុបន្ថែម ស្របពេលក្រុមនាគខៀវ មិនអាចបំបែករបាំងការពារក្រុមម្ចាស់ផ្ទះបានឡើយ ។

រីឯក្រុមភ្នំពេញក្រោនវិញ បានត្រឹមចែកគ្នា ១ពិន្ទុ ជាមួយក្រុមភ្ញៀវណាហ្គាវើលដ៏ ក្នុងជំនួបជើងទី២ ក្រោយឆ្លងកាត់ការប្រកួតដ៏ជក់ចិត្តពេញ ៩០នាទី ពុំមានក្រុមណាអាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ ។ នេះគឺជាលទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ សម្រាប់ក្រុមទាំងពីរ ដែលអាចរក្សា Clean Sheet បាន ផ្ទុយពីជំនួបជើងទី១ ដែលភ្នំពេញក្រោន បានយកឈ្នះណាហ្គាវើដ៏ រហូតដល់ ៦-២ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ។

ក្រឡេកទៅចាប់អារម្មណ៍ជំនួបលើទឹកដីខេត្តសៀមរាបវិញ ក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ មិនអាចរក្សាកំណត់ត្រាមិនស្គាល់ចាញ់នៅកីឡដ្ឋាន អាគីហ៊ីរ៉ូ កាតូ បានឡើយ ក្រោយត្រូវក្រុមភ្ញៀវវិសាខា ស៊ុតបំប៉ោងសំណាញ់ទី ២គ្រាប់ ត្រឹមរយៈពេល ២នាទី ដោយកីឡាករ ស រតនា នៅនាទី៦២ និងនាទី៦៤ ។ នេះគឺជាការបរាជ័យលើកដំបូង ក្នុងចំណោម ៤ប្រកួតនៅកីឡដ្ឋានថ្មីរបស់ខ្លួន ដែលឈ្នះ ២ ស្មើ ១ និងចាញ់ ១ ។

ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី១៧ ដែលគេឃើញបេក្ខភាព Top-6 បណ្ដោះអាសន្នជួបគ្នានេះ ក្រុមភ្នំពេញក្រោន ដែលបន្ដឈរកំពូលតារាង គឺរកបាន ៤១ពិន្ទុ ហើយបន្ថយគម្លាតពិន្ទុពីក្រុមឈរលេខ២ ត្រឹម ១ពិន្ទុប៉ុណ្ណោះ ដោយព្រះខ័នរាជស្វាយរៀង រកបាន ៤០ពិន្ទុ ប៉ុន្ដែភ្នំពេញក្រោន មានប្រៀបដ្បិតចំណេញ ១ប្រកួតក្នុងដៃ ។ រីឯវិសាខា បន្ដឈរលេខ៣ រកបាន ៣៥ពិន្ទុ និងអង្គរថាយហ្គឺរ ឈរលេខ៤ មាន ២៩ពិន្ទុ ខណៈបឹងកេត និងណាហ្គាវើលដ៏ ឈរលេខ៥ និងលេខ៦ រកបាន ២៣ពិន្ទុស្មើគ្នា ។

ដោយឡែកការប្រកួត ២គូទៀត ក្រុមកងយោធពលខេមរភូមិន្ទ បានស្គាល់ជ័យជម្នះជាថ្មី ក្រោយយកឈ្នះសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ៣-០ ស្របពេលក្រុមគិរីវង់សុខសែន រកបាន ១ពិន្ទុទៀត ក្រោយប្រកួតស្មើក្រុកំពុងឡើងជើង ឡាយហ្វខេត្តព្រះសីហនុ ១-១៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        157
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm