ពលរដ្ឋ​ជាង ​២០​គ្រួសារ​នៅ​ខណ្ឌ​កំបូល ស្នើ​ដល់​អាជ្ញាធរ​ដោះស្រាយ ខណៈ​ស្រូប​ក្លិន​ផ្សែង​ពុល​ពី​ក្រុមហ៊ុន​ឃូ​ឃូ​រាល់ថ្ងៃ​

2021/11/05 07:50:54 pm        794

ភ្នំពេញ៖ ខណៈ​ទ្រាំទ្រ​មិនបាន​នឹង​ក្លិន​ផ្សែង​កម្ទេច​ក្រណាត់​ស្ទើរ​រាល់ថ្ងៃ​ពី​ក្រុមហ៊ុន ឃូ​ឃូ ដែល​នៅក្បែរ​របង​លំនៅដ្ឋាន មាន​ប្រជាពលរដ្ឋ​ប្រមាណ ២០​គ្រួសារ ដែល​កំពុង​រស់នៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ទទូច​ស្នើសុំ​ជាថ្មី​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​ជូន​ពួកគាត់​។​

ប្រជាពលរដ្ឋ​រស់នៅក្នុង​បុរី លឹម ឈាង​ហាក់ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ បាននាំគ្នា​សម្តែង​ក្តី​ព្រួយ​យ៉ាង​ចំពោះ​បញ្ហា​រង​ផលប៉ះពាល់​សុខភាព ព្រោះតែ​សកម្មភាព​ដុត​កម្ទេច​ក្រណាត់​ចេញពី​ក្រុមហ៊ុន​រោងចក្រ ឃូ​ឃូ (​ខេ​ម​បូ​ឌា​) អិន​ធើ​ណេ​សិ​នណល​។​

​លោក នុត សោភា និង​អ្នកស្រី ណុល រដ្ឋា តំណាង​ពលរដ្ឋ​ជាង ២០​គ្រួសារ​ក្នុង​បុរី លឹម ឈាង​ហាក់ រៀបរាប់ថា ​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២១​ថា សព្វថ្ងៃ​ពិតជា​ពិបាក​រស់នៅក្នុង​បរិយាកាស​ខ្លាំងណាស់ ដោយសារតែ​ស្រូប​ក្លិន​ផ្សែង​ពុល​នានា​ដែល​ភាយ​ចេញពី​ក្រុមហ៊ុន​ខាងលើ​។​

ប្រជាពលរដ្ឋ បន្តទៀតថា ក្លិន​ផ្សែង​ក្រណាត់ កំពុង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព និង​បរិស្ថាន​រស់នៅ​របស់​ក្មេង​ចាស់​ប្រុស​ស្រី ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ​តែម្តង​ងាយ​ប្រឈម​នឹង​កើត​ជំងឺមហារីក ក៏ដូចជា ជម្ងឺ ផ្សេងៗ​ទៀតផង ។ នៅពេល​ចម្អិន​អាហារ​វិញ ពេលខ្លះ​កម្ទេច​ក្រណាត់​ដែល​ដុត​ចេញពី​រោងចក្រ​បាន​ហោះ​រសាត់​តាម​ខ្យល់​ចូលក្នុង​ឆ្នាំង​ចាន​សម្ល​ក៏មានដែរ​។​

​សូម្បីតែ​សំលៀកបំពាក់​ក៏​ជាប់​ក្លិន​អាក្រក់​ទៀតផង ទើប​ភាគច្រើន​ពួកគាត់​នាំគ្នា​សម្ងំ​តែ​ក្នុងផ្ទះ​ពុំ​ហ៊ាន​ដើរ​ចេញ​មកក្រៅ​ផ្ទះ​ឡើយ បើ​គ្មាន​ការចាំបាច់​។ បើ​និយាយ​ពី​ការ​ជូត​បោស​សម្អាត​ផ្ទះ​វិញ​មិន​ឈ្នះ​នោះទេ​។​

​លោក នួន កំសាន្ត នាយករង​សាលាបឋមសិក្សា អូរ​ឌឹ​ម អះអាង​ដែរ​ថា ពេលដែល​ម៉ោង​រោងចក្រ ឃូ​ឃូ ដុត​កម្ទេច​ក្រណាត់​ម្តងៗ​ធ្វើឱ្យ​កុមារ​ដែលជា​សិស្សានុសិស្ស​រៀន​ក្នុង​ថ្នាក់​ត្អូញត្អែរថា ពិបាក​ដកដង្ហើម ឈឺក្បាល ព្រមទាំង​វិលមុខ​ជាដើម ពីព្រោះ​ហ៊ុ​ព័ន្ធ​ដោយ​ផ្សែង​ពុល​។ កន្លងទៅ តំណាង​សាលារៀន និង​ប្រជាពលរដ្ឋ ធ្លាប់ធ្វើ​ស្នើសុំ​កិច្ច​អន្តរាគមន៍​ដោះស្រាយ​ពី​លោក​ចៅសង្កាត់ លោក​អភិបាលខណ្ឌ ក៏ដូចជា​ការិយាល័យ​ជំនាញ​ជាច្រើនលើក​ច្រើនសារ​មក​ហើយ ក៏ប៉ុន្តែ​ដំណោះស្រាយ​មាន​តិចតួច​ណាស់​ពុំទាន់​ទទួលយកបាន​សោះឡើយ​។

ជាថ្មី​ម្តងទៀត​នេះ ពួកគាត់​ទទូច​ស្នើសុំ​លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល លោក គាត រង្សី​ប្រធាន​មន្ទីរ​បរិស្ថាន​រាជធានី ជាពិសេស​គឺ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ មេត្តាជួយ​ពិនិត្យ​ដោះស្រាយ​ជូន​ពលរដ្ឋ​រង​ប៉ះពាល់​ធ្វើយ៉ាងណា​បញ្ឈប់​ការដុត​កម​ន្ទេ​ចក្រ​ណាត់​ផងដែរ ករណី​គ្មាន​ដំណោះស្រាយ​ទេ​អាយុជីវិត​របស់​ពួកគាត់​ប្រហែល​រស់​មិន​បានយូរ​នោះទេ គ្រា​ផ្សែង​ពុល​ដែល​បំ​ភាយ​ពុំមាន​ថ្ងៃ​លោះ​សោះ ។​

ពាក់ព័ន្ធ​បញ្ហា​នេះ កាលពី​រសៀល​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ភ្នាក់ងារ​ទូរទស្សន៍​ប៊ី​ធី​វី បាន​ទាក់ទង​ទៅកាន់​លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល ដើម្បី​បកស្រាយ​ពន្យល់​ពី​វិធានការ​តាម​អ្វី​ដែលជា​ពលរដ្ឋ​ស្នើសុំ តែ​លោក​បាន​លើក​ទូរស័ព្ទ​និយាយ​កំពុង​ជាប់​ប្រជុំ​៕ អត្ថបទ៖ ​តារា​វុទ្ធី​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm