កោះម៉ាយ៉ត់ របស់បារាំង រងការវាយប្រហារពីព្យុះថ្មី ប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ព្យុះស៊ីក្លូនដ៏ធំ

2025/01/13 09:57:53 pm        372

ព្យុះត្រូពិកថ្មីមួយបានវាយប្រហារកោះ ម៉ាយ៉ត់ (Mayotte) របស់ប្រទេសបារាំង ក្នុងមហាសមុទ្រឥណ្ឌា កាលពីថ្ងៃសៅរ៍ (១១ មករា) ត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីព្យុះស៊ីក្លូនដ៏កាចសាហាវ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៩នាក់ និងបានធ្វើឱ្យមនុស្សជាង ២០០នាក់នៅតែបាត់ខ្លួន។

ប្រជុំកោះ ដែលស្ថិតនៅឆ្នេរសមុទ្រភាគខាងកើតនៃទ្វីបអាហ្រ្វិករវាងម៉ាដាហ្គាស្ការ និងឆ្នេរសមុទ្រនៃប្រទេសម៉ូហ្សំប៊ិកមួយនេះ ទើបតែចាប់ផ្តើមដំណើរការសាងសង់ឡើងវិញ បន្ទាប់ពីការបំផ្លិចបំផ្លាញនៃព្យុះស៊ីក្លូន ឈីដូ (Chido) កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ប៉ុន្តែឥឡូវនេះត្រូវរងទុក្ខក្នុងគ្រោះធម្មជាតិមួយផ្សេងទៀត។

តំបន់មួយចំនួនបានរាយការណ៍ពីទឹកជំនន់កាលពីថ្ងៃសៅរ៍ ហើយការប្រកាសអាសន្នពណ៌ក្រហមត្រូវបានដាក់ចេញឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះសម្បែងរបស់ពួកគេ ឬស្វែងរកទីជម្រកដ៏រឹងមាំ ខណៈព្យុះត្រូពិក ឌីកេឡេឌី (Dikeledi) បានខិតជិតមកដល់។ យោងតាមសេវាឧតុនិយមបារាំងបានឱ្យដឹងថា ព្យុះបាននាំមកនូវភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង ទោះបីជាផ្នែកកណ្តាលនៃព្យុះនេះ ឆ្លងកាត់ត្រឹមប្រហែល ១០០គីឡូម៉ែត្រ ភាគខាងត្បូងនៃកោះ Mayotte ក៏ដោយ។

អាជ្ញាធរក្នុង Mayotte បាននិយាយថា មានគ្រោះថ្នាក់ខ្ពស់នៃទឹកជំនន់ និងបំណាក់ដីនៅទូទាំងកោះ។ ការប្រកាសអាសន្នពណ៌ក្រហមនៅតែមានប្រសិទ្ធភាពរហូតដល់ល្ងាចថ្ងៃចន្ទ ១៣ មករា នេះ។ ក្រសួងមហាផ្ទៃបារាំងនិយាយថា បុគ្គលិកសង្គ្រោះបន្ទាន់ និងកម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយទប់ទល់ព្យុះ Dikeledi មួយនេះ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        25
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        25
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm