អ្នកនេសាទសង្ឃឹមថា ទិន្នផលត្រីឆ្នាំក្រោយៗនឹងកើនឡើងថែមទៀត ទោះបីជាតម្លៃលក់ចេញទាបក៏ដោយ

2025/01/13 10:04:03 pm        423

ភ្នំពេញ៖ ម្ចាស់ដាយនេសាទខេត្តកណ្តាល បានលើកឡើងថា នៅឆ្នាំនេះ ទោះបីជាតម្លៃត្រីមានការធ្លាក់ចុះ ប៉ុន្តែធ្វើឲ្យការប្រមូលផលមានការកើនឡើងសម្រាប់ឲ្យប្រជាពលរដ្ឋទិញយកទៅធ្វើប្រហុក ផ្អក និងជាត្រីឆ្អើរ។ ជាពិសេស ដោយសារមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់។

ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោក ឡោ ស្រ៊ាង ម្ចាស់ដាយនេសាទជួទី១៥ ស្ថិតនៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា គិតមកដល់ពេលនេះលោកបានប្រកបមុខរបរនេះរយៈពេលប្រមាណ ៣០ឆ្នាំមកហើយ។ លោកបន្តថា គិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពីមួយឆ្នាំទៅមួយឆ្នាំ ការនេសាទបានចាប់ផ្តើមមានកំណើនឡើងវិញ ដោយសារមន្រ្តីជំនាញប្រឹងប្រែងធ្វើការ ហើយបទល្មើស ក៏មានការកាត់បន្ថយជាហូរហែរ ដូច្នេះកិច្ចការងារធ្វើឲ្យផលត្រីគឺមានការកើនឡើងជាបន្តបន្ទាប់។

លោក បានរៀបរាប់បន្តថា ផលត្រីដែលសំបូរហូហៀរទាំងនេះ ដោយសារមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ជាពិសេសមួយរយៈនេះ អាជ្ញាធរមានសមត្ថកិច្ចបានចុះផ្ទាល់ដើម្បីបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ដូចជាការឆក់ជាដើម ដែលជាហាមឃាត់របស់រាជរដ្ឋាភិបាល អញ្ចឹងចរន្តត្រីមិនមានការរាំងស្ទះនោះទេ និងហូរចូលមកលឿន។ លោកបន្ថែមថា កាលពីមុន ត្រីហូរចូលអត់បាន ដោយសារពេលត្រីធ្លាក់មក មានការទាក់ជាប់រាប់ពាន់ រាប់រយកន្លែង ប៉ុន្តែឥឡូវនេះមិនមែនដូចមុនទេ គឺត្រីហូរចូលមកបាក់ទឹក បាក់ដី។ ជាក់ស្តែងឆ្នាំនេះ ពូជត្រីនៅសល់ច្រើន ដែលហូរចុះទៅមិនមែនទៅប្រទេសជិតខាងទេ គឺត្រីឡើងទៅនៅខេត្តក្រចេះ ស្ទឹងត្រែង ដូច្នេះឆ្នាំនេះពិតជាសំបូរជាងឆ្នាំមុនៗ។

លោក ឡោ ស្រ៊ាង ក៏បានសម្តែងការអរគុណជូនចំពោះអាជ្ញាធរ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេស សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលមានការយកចិត្តទុកដាក់ និងចុះមកដល់ទីតាំងផ្ទាល់នាពេលកន្លងមក ដើម្បីកាត់បន្ថយនូវផលលំបាករបស់ប្រជាពលរដ្ឋទៅថ្ងៃក្រោយ ព្រោះថា កំឡុងពេលដែលសម្តេចអញ្ជើញចុះពិនិត្យនេះ ហាក់បីដូចជាទេវតា ព្រោះថា ត្រីមិនដែលធ្លាក់ថ្លៃច្រើនដូចពេលនេះទេ គឺត្រឹម៣០០រៀល ក្នុង១គីឡូ ដោយសារកំណើនផលត្រី។ អញ្ចឹងការចុះរបស់សម្តេចធិបតី ធ្វើឲ្យប្រជាពលរដ្ឋរឹតតែសប្បាយចិត្ត និងមានការអបអរសាទរច្រើនចំពោះថ្នាក់ដឹកនាំដែលបានចុះមកនិងឃើញថា មានការប្រឹងប្រែងធ្វើ ហើយឆ្នាំនេះពលរដ្ឋក៏មកវេចខ្ចប់ យ៉ាងបបូរហូរហៀរ គឺពិតជាល្អមែនទែនឆ្នាំនេះ។

ជុំវិញការកើនឡើងផលត្រីនេះដែរ ក្រុមប្រជាពលរដ្ឋក៏បានបង្ហាញភាពសប្បាយរីករាយ និងអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក៏ដូចជាអាជ្ញាធរ ពិសេសសម្តេចនាយករដ្ឋមន្ត្រី ដែលបានធ្វើឲ្យផលត្រីនៅបឹងទន្លេរសាប បឹងបួរ អូរត្រពាំង និងតាមវាលស្រែសម្បូរឡើងវិញ។ ហើយការកើនឡើងនូវទិន្នផលត្រីនេះ ត្រូវបានមើលឃើញ ដោយសារចំណាត់ការយ៉ាងម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាបបទល្មើសនេសាទនៅទូទាំងប្រទេស ជាពិសេសនៅខេត្តជុំវិញបឹងទន្លេសាប៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm