ការនាំចេញរបស់ចិន ឡើងដល់កម្រិតខ្ពស់បំផុត ខណៈការដំឡើងពន្ធរបស់លោក Trump កាន់តែជិតកើតមាន

2025/01/13 10:58:37 pm        42

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ការនាំចេញរបស់ប្រទេសចិន បានឡើងដល់កម្រិតខ្ពស់បំផុត នៅឆ្នាំ២០២៤ ជាការជំរុញដ៏វិជ្ជមាន សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី២ របស់ពិភពលោក ខណៈដែលការដំឡើងពន្ធគយតាមពាក្យសន្យារបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump គំរាមកំហែងបង្អាក់ដល់ដំណើរការកំណើននេះ។

នៅថ្ងៃចន្ទ (ទី១៣ ខែមករា) ទិន្នន័យគយបានបង្ហាញថា ការនាំចេញបានកើនឡើង ១០,៧ភាគរយ ធៀបនឹងឆ្នាំមុន ដោយខ្ពស់ជាងការព្យាករណ៍របស់អ្នកសេដ្ឋកិច្ច។ ហើយទិន្នន័យគយ ក៏បានបង្ហាញដែថា ការនាំចូលដែលត្រូវបានរំពឹងទុកយ៉ាងទូលំទូលាយថា នឹងធ្លាក់ចុះនោះ បានកើនឡើង ១ភាគរយ ដែលជាការសម្រេចបានខ្លាំងបំផុត ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៤ មក។

ការចេញនូវតួលេខខ្ពស់ជាងការរំពឹងទុកនេះ បានកើតមានឡើង ស្របពេលដែលលោក Trump គ្រោងនឹងវិលត្រលប់ទៅកាន់សេតវិមានវិញ នៅថ្ងៃទី២០ ខែមករា ជាមួយនឹងការមានរបៀបវារៈសេដ្ឋកិច្ចប្រជានិយមដែលរួមមានទាំងការដំឡើងពន្ធលើទំនិញចិនផងដែរ។

បណ្ដាអ្នកសេដ្ឋកិច្ច និយាយថា ពន្ធដែលត្រូវបានស្នើឡើងរបស់លោក Trump ស្ទើរតែប្រាកដណាស់ធ្វើឲ្យមានការឡើងថ្លៃទំនិញ សម្រាប់អ្នកប្រើប្រាស់អាមេរិក និងកាត់បន្ថយកម្រិតប្រាក់ចំណេញរបស់អ្នកនាំចេញចិន។ អ្នកវិភាគ នៅធនាគារស្វីស UBS បានប៉ាន់ប្រមាណថា ការដំឡើងពន្ធ ៦០ភាគរយលើការនាំចូលរបស់ចិន នឹងធ្វើឲ្យកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ចិន ធ្លាក់ចុះ ២,៥ភាគរយ ក្នុងរយៈពេល ១២ខែបន្ទាប់៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        8
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        15
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm