អង្គការ​សហប្រជាជាតិ​ថ្កោល​ទោស​ការ​ប្រើ​ប្រាស់​កម្លាំង​ហួស​ហេតុ​នៅ​ប្រទេស​ស៊ូដង់

2021/11/06 05:44:56 pm        411

​ស៊ូដង់៖ មន្ត្រី​សិទ្ធិមនុស្ស​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​សុក្រ​បាន​ថ្កោលទោសចំពោះ​សកម្មភាព​របស់​មេដឹកនាំ​យោធានៅ​ក្នុង​ប្រទេស​ស៊ូដង់ បន្ទាប់ពី​ការ​ធ្វើ​រដ្ឋប្រហារ​កាលពី​ខែ​មុន​។ ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្សលោកស្រី Michelle Bachelet បាន​និយាយ​ថា ការប្រើប្រាស់​កម្លាំង​ហួសហេតុ​ដោយ​កងកម្លាំង​សន្តិសុខ បាន​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ១៣​នាក់​ស្លាប់ និង​ជាង ៣០០​នាក់​រង​របួស​។

លោកស្រីបាន​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​បន្ទាន់​ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​។ លោកស្រី Bachelet បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ចាប់​ខ្លួន និង​ការ​បាត់​ខ្លួន​ជាច្រើន​នាក់​នៃ​អង្គការ​សង្គម​ស៊ីវិល និង​មេដឹកនាំ​ការ​តវ៉ា អ្នកសារព័ត៌មាន និង​សកម្មជន​។ ការ​ជជែក​ដេញដោល​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្សបាន​ធ្វើឡើង​ ស្រប​ពេលដែលអង្គការសហប្រជាជាតិ​នៅតែ​ទទួលស្គាល់​ឯកអគ្គរដ្ឋទូត​មកពី​រដ្ឋាភិបាល​ស៊ូដង់ ដែល​ត្រូវ​បានបណ្ដេញ​ចេញពី​តំណែង​ជា​អ្នកតំណាង​ផ្លូវការ ​របស់​ប្រទេស​នៅ​ទីក្រុង​ហ្សឺ​ណែវ​។​ ​លោកស្រី Bachelet បាន​និយាយ​ដោយ​យោង​ទៅលើ​ការគ្រប់គ្រង​រយៈពេល ៣០​ឆ្នាំរបស់ប្រទេស​ស៊ូដង់​ដោយ​អតីត​មេដឹកនាំ​ផ្ដាច់ការ​លោក​ Omar al-Bashir ថា ព្រឹត្តិការណ៍​ចាប់​តាំង​ពី​រដ្ឋប្រហារ​បាន​រំលឹក​ឡើងវិញ​ នូវ​ទំព័រ​ដ៏​សោកសៅមួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស នៅ​ពេល​ដែល​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ត្រូវ​បាន​រារាំង ហើយ​សិទ្ធិមនុស្ស​ត្រូវ​បាន​គាបសង្កត់៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        79
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        112
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm