សិប្បកម្មធ្វើផើងដាំផ្កាកំពុងមានការចាប់អារម្មណ៍ពីមហាជន

2021/11/06 05:56:06 pm        609

កំពង់ធំ ៖ មុខរបរសិប្បកម្មធ្វើផើងសម្រាប់ដាំផ្កា កំពុងមានការចាប់អារម្មណ៍ពីមហាជនទូទៅសម្រាប់ដាក់ដាំលម្អរផ្កានៅតាមផ្ទះ កន្លែងធ្វើការ ភោជនីយដ្ឋានផ្សេងៗ និងកន្លែងលក់ផ្កាផងដែរ។

លោក នួន ស៊ីណាត ជាម្ចាស់សិប្បកម្មធ្វើផើងផ្កា រស់នៅភូមិព្រេន ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំប្រាប់ទូរទស្សន៍ BTV ឲ្យដឹងថា​ មុខរបរនេះលោកបានចាប់ផ្តើម​អស់​រយៈពេល​ជាង​ ៣ឆ្នាំមកហើយ​ និង​មាន​ការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ ​តាមរយៈម្ចាស់កន្លែងលក់ផ្កាផ្សេងៗ​ក្នុង​ទីរួមខេត្តកំពង់ធំ ។

សិប្បកម្មធ្វើផើងនេះ កើតចេញពីការស្រាវជ្រាវ បណ្តាញសង្គមហ្វេបុក (Fcebook) និង (YouTube) ដែលកាលពីមុនមុខរបររបស់លោក​ គឺអ្នកធ្វើពាងសម្រាប់លក់ ។ ដោយសង្កេតឃើញមុខរបរនេះ មានភាពងាយស្រួសម្រាប់រូបលោក ​និងបានរស់នៅជួបជុំមួយក្រុមគ្រួសារ, រូបលោកក៏បានចាប់​ផ្តើម​ពង្រីកមុខរបរនេះបន្តិចម្តងៗ។

ដោយធ្វើការកែច្នៃបណ្តើរ ស្វែងយល់បន្ថែមបណ្តើរ និងបានផុស​លក់​តាមហ្វេសបុក (ស៊ីណាតកំពង់ធំ លក់ផើងដាំផ្កា) មានភ្ជាប់លេខទូរស័ព្ទ ០៧១ ៤០៣ ៣៣៨៨ / ០៩៦ ៨៣៧ ១១១៨ នៅផ្នែកខាងក្រោម ដែលទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ ហៅទូរស័ព្ទមកសាកសួរ ការម៉ុងទិញ តាមរយៈលេខទូរស័ព្ទ និងហ្វេសបុកផងដែរ។

លោកបន្តថា បច្ចុប្បន្ននេះ សិប្បកម្មរបស់លោក បានកំពុងផលិតផើង ជាង១០ប្រភេទ មានទំហំ​ពណ៌ផ្សេងៗគ្នា ​ទទួល​ការការម៉ុងផ្គត់ផ្គង់ដល់កន្លែងលក់ផ្កាសម្រាប់ដាំលម្អរចំនួន ៧​ទីតាំង​ក្នុងខេត្តកំពង់ធំ។

ចំណូលមធ្យមប្រចាំខែទទួលបានប្រមាណពី៤លានរៀល ​ទៅ៦លានរៀល ដែលអាច​ទទួល​ប្រាក់​ចំណេញ​ក្រោម​ពីការចំណាយលើសម្ភារៈ ​និងកម្លាំង​ពលកម្មរួចចន្លោះពី ​២លានរៀល ទៅ ២,៥០០,០០០រៀល។

គម្រោងនៅថ្ងៃ​ពេល​បន្ទាប់​រូបលោក ​នឹងពង្រីកការផលិតឲ្យបានច្រើនបន្ថែម​កែច្នៃម៉ូដ ​ទំហំ​ពង្រីក​ទីផ្សារ​ទៅកាន់ខេត្តផ្សេងទៀត៕

អត្ថបទដែលទាក់ទង

ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        57
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm