លោក Trump ថាលោកនឹងជួបមេដឹកនាំរុស្ស៊ី "ឆាប់ៗ" បន្ទាប់ពីចូលកាន់តំណែង

2025/01/14 05:00:30 pm        71

ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ (១៣ មករា) ថា លោកនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin "យ៉ាងឆាប់រហ័ស" បន្ទាប់ពីលោកចូលកាន់តំណែងនៅសប្តាហ៍ក្រោយនេះ។

លោកមិនបានផ្តល់ពេលវេលាកំណត់ជាក់លាក់នោះទេ សម្រាប់កិច្ចប្រជុំដែលនឹងជាលើកដំបូងរវាងមេដឹកនាំនៃប្រទេសទាំងពីរ ចាប់តាំងពីសង្រ្គាមរុស្ស៊ី ជាមួយអ៊ុយក្រែន បានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ មក។

នៅពេលត្រូវសាកសួរអំពីយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការបញ្ចប់សង្រ្គាម លោក Trump បានប្រាប់សារព័ត៌មាន Newsmax ថា "មានយុទ្ធសាស្ត្រតែមួយគត់ ហើយនោះអាស្រ័យលើរុស្ស៊ី។ លោក Putin ប្រហែលមិនសូវពេញចិត្តនឹងយុទ្ធសាស្ត្រនោះពេកទេ ព្រោះប្រាកដណាស់ថាមិនល្អឥតខ្ចោះសម្រាប់លោកឡើយ"។ មេដឹកនាំជាប់ឆ្នោតអាមេរិករូបនេះបន្ថែមថា លោកនឹងជួបជាមួយលោក Putin ឆាប់ៗនេះ ប៉ុន្តែទាល់តែលោកចូលកាន់តំណែងសិន។

សមាជិកសភាអាមេរិក លោក Mike Waltz ដែលជាទីប្រឹក្សាសន្តិសុខជាតិថ្មី បាននិយាយកាលពីថ្ងៃអាទិត្យថា លោករំពឹងថានឹងមានការហៅទូរសព្ទរវាងលោក Trump និងលោក Putin នៅក្នុង "ប៉ុន្មានថ្ងៃនិងសប្តាហ៍ខាងមុខនេះ" ជុំវិញវិបត្តិនានា រួមទាំងរឿងអ៊ុយក្រែន។

ជម្លោះរុស្ស៊ី-អ៊ុយក្រែន បានធ្វើឱ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ ជម្លៀសខ្លួនរាប់លាននាក់ និងបង្កឱ្យមានការបែកបាក់ដ៏ធំបំផុតនៅក្នុងទំនាក់ទំនងរវាងទីក្រុងមូស្គូ និងលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២ មក៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        124
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm