ការប្រកួតកីឡាលើកទម្ងន់ ជើងឯកជាតិស្វែងរកធនធានឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩

2025/01/14 05:24:15 pm        121

ឆ្លងកាត់រយៈពេល៤ថ្ងៃការប្រកួតកីឡាលើកទម្ងន់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ បានបិទបញ្ចប់ហើយ កាលពីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងគោលបំណង ស្វែងរកធនធានឆ្នើមៗប្រចាំឆ្នាំ ជាពិសេសសម្រួចដល់ការស្វែងរកធនធានកីឡាករ កីឡាការិនីវ័យក្មេងផងដែរ ក្នុងដំណើរការត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (Asian Youth Games) លើកទី៥ នាឆ្នាំ២០២៩ នេះបើតាមការគូសបញ្ជាក់របស់លោក ផាត់ បញ្ញាសុជាតក៍ អនុប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ។

លោក ផាត់ បញ្ញាសុជាតក៍ បន្ថែមថា ការប្រកួតកីឡាលើកទម្ងន់ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤នេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈការបង្កើនគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីចូលរួមប្រកួតប្រជែងមេដាយមកពីបណ្តាក្លឹបនានា។អនុប្រធានរូបនេះសង្កត់ធ្ងន់ថា បច្ចុប្បន្ន កីឡាករ កីឡាការិនីលើកទម្ងន់ជម្រើសជាតិកម្ពុជាមានចំនួន១០នាក់ ហើយសហព័ន្ធកំពុងពិនិត្យមើលលទ្ធភាព និងស្នើសុំក្រសួងអប់រំ យុវជន និងកីឡាថាតើត្រូវជ្រើសរើសជម្រើសជាតិប៉ុន្មាននាក់ទៀត ដាក់បញ្ជូលក្រុមជម្រើសជាតិ ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ក៏ដូចជាត្រៀមឆ្ពោះទៅប្រជែងមេដាយ ក្នុងនាមជាម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ នៅកម្ពុជាផងដែរ។

បើតាមរបាយការណ៍បិទការប្រកួត លោក ផេង ប៉ាក អគ្គលេខាធិការស្តីទី បានជម្រាបជូនថា ការប្រកួតកីឡាលើកទម្ងន់ ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ បានដំណើរការប្រកួតរយៈពេល៤ថ្ងៃពីថ្ងៃទី១០ដល់ទី១៣ ខែមករា ឆ្នាំ២០២៥ ដែលមានការចូលរួមពីមន្ត្រី បច្ចេកទេស ៣៩នាក់ ស្រី១១នាក់ (ITO ៣នាក់ NTO ១៩នាក់) និងមន្ត្រីជំនាញរួមចំណែកមួយចំនួន។ការប្រកួតនេះមានការចូលរួមពីរាជធានី-ខេត្ត និងស្ថាប័ន-ក្រសួង សរុបចំនួន៨ ដែលមានអត្តពលិកចូលរួមចំនួន ៣៣នាក់ ស្រី ៩នាក់ផងដែរ។

ជាលទ្ធផលបច្ចេកទេស ក្នុងចំណោមវិញ្ញាសាចំនួន៨ គឺក្រសួងការពារជាតិ ដណ្តើមបានចំណាត់ថ្នាក់លេខ១ ដោយឈ្នះបានមេដាយមាស៧, ចំណាត់ថ្នាក់លេខ២ ខេត្តសៀមរាប ទទួលបានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៣ ខណៈខេត្តកណ្តាល ឈរនៅចំណាត់ថ្នាក់លេខ៣ ដោយដណ្តើមបានមេដាយប្រាក់២ និងសំរឹទ្ធ១។ ចំពោះក្លឹបចំនួន៥ផ្សេងទៀត ទទួលបានមេដាយប្រាក់៕

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        162
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm