កម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកទី២ នៃកិច្ចប្រជុំបណ្តាញមន្រ្តីអត្រានុកូលដ្ឋានតំបន់អាស៊ីអាគ្នេយ៍

2025/01/14 05:40:56 pm        99

កម្ពុជាត្រូវបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ​បណ្តាញ​មន្រ្តី​អត្រានុកូលដ្ឋាន​តំបន់​អាស៊ី​អាគ្នេយ៍​ជា​លើក​ទី២ ដោយកិច្ចប្រជុំនេះមានតំណាងប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ រួម​ទាំង​តំណាង​ប្រទេស​ប៉ាពូ ញូគី ណេ និងអង្គការមួយចំនួនទៀតចូលរួម។

កិច្ចប្រជុំបណ្តាញមន្រ្តីអត្រានុកូលដ្ឋានតំបន់អាស៊ីអាគ្នេយ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះគឺមាន រយៈ​ពេលបីថ្ងៃគឺចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ហើយគោល​បំណង​នៃ​កិច្ច​ប្រជុំ​គឺ​ដើម្បីចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ក្នុងការអនុវត្តការងារ ដើម្បីស្វែងរក​ដំណោះ​ស្រាយ​រួម​គ្នា តាមរយៈកិច្ចសហការរវាងប្រទេសនិងប្រទេសក្នុងតំបន់ ក្នុងគោលដៅព​ង្រឹង​ប្រព័ន្ធ​ការងារ​អត្រា​នុកូលដ្ឋាន និងអត្តសញ្ញាណកម្មជាដើម។

ថ្លែងនៅក្នុងឱកាសបើកកិច្ចប្រជុំខាងលើនេះ ឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយ នៃអគ្គនាយក អត្ត​សញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិស ការ​ងារ​​អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម(គ.ជ.ដ.អ.) បានលើក​ឡើង​ថា កិច្ចប្រជុំនេះគឺជាឱ កាស​ដ៏​ល្អមួ​យ​សម្រាប់​បណ្តាញ​មន្រ្តី​អាត្រនុកូលដ្ឋាន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ជួប​ពិភាក្សាគ្នា ដើម្បី រកដំណោះស្រាយរួមគ្នាអំពីបញ្ហាអត្រានុកូលដ្ឋាន និងចែករំលែក​បទ​ពិសោធន៍​គ្នា​ទៅ​វិញទៅមកទាក់ទង និង ប្រធានបទខាងលើនេះ។

នៅក្នុងកិច្ចប្រជុំនោះឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានប្រាប់ដល់អង្គប្រជុំថា ប្រ ទេស​កម្ពុជាបានកំណត់នូវអាទិភាពលើការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្ត​សញ្ញាណ​កម្ម សម្រាប់រយៈពេលវែង ដោយក្នុងនោះរួម​មាន​ការ​បង្កើត​នូវ​អ​គ្គនា​យកដ្ឋាន​អត្ត​សញ្ញាណ​កម្ម ដែលប្រមូលផ្តុំ ការងារជំនាញពាក់ព័ន្ធគ្នា ឲ្យស្ថិតនៅក្រោមប្រព័ន្ធគ្រប់គ្រងតែមួយ។ ការដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្រ្ត ជាតិ ស្តីពីអត្តសញ្ញាណកម្មរយៈពេល១០ឆ្នាំ របស់រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បីពង្រឹងប្រព័ន្ធចុះបញ្ជីអត្រានុ កូលដ្ឋាន និងអត្តសញ្ញាណកម្ម សម្រេច​ឲ្យ​បាន​នូវ​គោលដៅ«បុគ្គលគ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណ និងបុគ្គល​ម្នាក់​ៗ​មាន​អត្ត​សញ្ញាណ​តែមួយ»​។ ការប្រកាសឲ្យប្រើប្រាស់ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិ អត្រានុកូលដ្ឋាន និងអត្ត​សញ្ញាណ​កម្ម​ជាដើម។

ឯកឧត្តមបានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានតម្កល់ឆន្ទៈផ្នែកនយោបាយយ៉ាងរឹងមាំ ក្នុង ការបន្តជំរុញនិងពង្រឹងការអនុវត្តកំណែទម្រង់ការងារអត្តសញ្ញាណកម្ម ជាក់ស្តែង​«កម្ម​វិធី​នយោបាយ របស់រាជរដ្ឋាភិបាលសម្រាប់ការកសាង និងការការពារមាតុភូមិ២០២៣-២០២៨ និង​ទាំង​យុទ្ធសាស្រ្តបញ្ច កោណដំណាក់កាលទី១» របស់រាជ​រដ្ឋាភិបាល​បាន​ផ្តល់​អាទិភាព​លើ​ការ​ជំរុញ​ការ​អនុវត្តផែនការយុទ្ធ សាស្រ្តជាតិស្តីពីអត្តសញ្ញាណកម្ម និងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិ​អត្រានុកូលដ្ឋាន និងអត្តសញ្ញាណ កម្មឲ្យសម្រេចបានជោគជ័យដូចការគ្រោងទុកផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        36
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        141
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm