ប្រជាពលរដ្ឋស្រុកកំពង់លែង ថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានជួយផ្លូវកៅស៊ូ ផ្លូវបេតុងដល់ពួកគាត់ធ្វើដំណើរបានស្រួល

2025/01/14 06:00:31 pm        222

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានសំដែងនូវការសប្បាយចិត្ត និងបានថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដែលបានផ្តល់នូវផ្លូវDBST និងផ្លូវបេតុងច្រើនគីឡូម៉ែត្រដល់ពួកគាត់ ធ្វើដំណើរបានងាយស្រួលមិនលំបាកដូចពេលមុន។

ប្រជាពលរដ្ឋបានបន្តថា កាលពីមុនផ្លូវនៅក្នុងស្រុកកំពង់លែង សុទ្ធតែភក់ ជង្ហុគ និងនៅរដូវក្តៅ ដីហុយធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ថ្មីៗនេះ ផ្លូវDBST និងផ្លូវបេតុងជាច្រើនគីឡូម៉ែត្រ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានផ្តល់ជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់លែងជាបន្តបន្ទាប់ ដោយបានបន្តធ្វើតភ្ជាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធិសភា ជាអតីតនាយករដ្ឋមន្ត្រី និងបានធ្វើអោយផ្លូវជាច្រើនខ្សែបានក្លាយជាផ្លូវDBST និងផ្លូវបេតុងយ៉ាងល្អស្អាតនៅលើដែនដីកោះមួយនេះ និងងាយស្រួលធ្វើដំណើរទៅមក និងការដឹកកសិផលយកទៅកាន់ទីផ្សារទៀតផង។ ប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់សម្តេចតេជោ សម្តេចធិបតី និងឯកឧត្តមអភិបាលខេត្តដែលបានដឹងពីសុខទុក្ខ និងបានជួយដល់ទុក្ខលំបាកពួកគាត់បែបនេះ។ 

លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែងបានអោយដឹងថា៖ ថ្មីៗនេះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរខេត្តកំពង់ឆ្នាំង បានផ្តល់ជូនប្រជាពលរដ្ឋនូវផ្លូវបេតុងជាច្រើនខ្សែ និងផ្លូវDBST ១ខ្សែ គឺផ្លូវ៥០សេ ជាផ្លូវព័ទ្ធជុំវិញស្រុកកំពង់លែង និងជាផ្លូវតភ្ជាប់ទៅខេត្តកំពង់ធំ។ ស្រុកកំពង់លែង នឹងទទួលបាននូវសមិទ្ធិផលដ៏ធំមួយទៀត គឺស្ពានឆ្លងកាត់ទន្លេសាប លើសពីនេះប្រជាពលរដ្ឋនឹងទទួលបានសមិទ្ធិផលថ្មីៗបន្ថែមទៀតដូចជាផ្លូវបេតុង ផ្លូវកៅស៊ូ ដើម្បីអោយផ្លូវនៅក្នុងស្រុកមួយនេះបានល្អគ្រប់កន្លែង ។ នៅពេលកសាងស្ពាន និងផ្លូវខ្វាត់ខ្វែងក្នុងស្រុកនេះហើយ លំហូរចូលនៃភ្លៀវទេសចរ ការធ្វើដំណើរឆ្លងកាត់ស្រុកកំពង់លែង កាន់តែមានច្រើនឡើង នឹងនាំអោយជីវភាពប្រជាពលរដ្ឋក្នុងស្រុកនេះ ធូរធារឡើងមួយកម្រឹតទៀត។

ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាស្រុកមួយនៅកណ្តាលកោះនារដូវទឹកឡើង ប្រសិនបើគេចង់ធ្វើដំណើរទៅមកកោះនោះ ត្រូវឆ្លងទន្លេសាបចំនួន៣ទើបទៅដល់ ។ នៅក្នុងស្រុកនេះផងដែរ មានផ្លូវកៅស៊ូតែ៣ខ្សែប៉ុណ្ណោះ ក្រៅពីនោះគឺផ្លូវបេតុងមួយចំនួន និងផ្លូវក្រាលគ្រួសក្រហម៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm