កម្ពុជាទទួលគម្រោងវិនិយោគថ្មី និងពង្រីកផលិតកម្ម មានទុនវិនិយោគជាង ៦,៩ ពាន់លានដុល្លារ

2025/01/14 06:07:11 pm        191

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងឆ្នាំ២០២៤ បានអនុម័តគម្រោងវិនិយោគថ្មី បានចំនួន ៤១៤ មានទំហំទុនវិនិយោគសរុប ប្រមាណជាង ៦,៩ ពាន់លានដុល្លារអាមេរិក ក្នុងនោះចំនួន ៣៨៧ ជាគម្រោងវិនិយោគថ្មី និង ២៧ ជាគម្រោងពង្រីកផលិតកម្ម។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានបង្ហាញស្ថិតិវិនិយោគវិស័យឯកជន នៃសំណើសុំវិនិយោគរបស់ក្រុមហ៊ុន នៅក្នុងបំណាច់ ឆ្នាំ ២០២៤ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបំបែកកំណត់ត្រាប្រចាំឆ្នាំ តាមរយៈការអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤ គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧ គម្រោង ដែលមានទុនវិនិយោគ សរុបប្រមាណ ៦,៩ ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណជិត ៣២ ម៉ឺនកន្លែង។ ក្នុងចំណោមគម្រោងវិនិយោគ ទាំង ៤១៤ គម្រោង ក្នុងនោះគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២៦៤ គម្រោង និង គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ១៥០ គម្រោង។

ជារួម, ក្នុងឆ្នាំ២០២៤ នេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ១៤៦ គម្រោង ខណៈទុនវិនិយោគមានការ កើនឡើងប្រមាណជិត ២ ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណជិត ៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ក្នុងនោះ គម្រោងពង្រីកផលិតកម្មបានកើនពី ២១ គម្រោង ឡើងមក ២៧ គម្រោង ។ ក្នុងឆ្នាំ ២០២៤ នេះ វិស័យឧស្សាហកម្ម នៅតែបន្តជា វិស័យលេចធ្លោជាងគេ ដោយបានស្រូបទាញគម្រោងវិនិយោគចំនួន៣៩៤ គម្រោង ស្មើនឹងប្រមាណ ៩៥% នៃចំនួនគម្រោងវិនិយោគ សរុប ខណៈទុនវិនិយោគក្នុងវិស័យនេះមានប្រមាណ ៤,៨ ពាន់លានដុល្លារអាមេរិក ដែលចូលរួមចំណែក ៦៩% នៃទុនវិនិយោគសរុប និងមានកំណើនដល់ទៅប្រមាណ ១១០% ធៀបនឹងឆ្នាំ២០២៣។

ទន្ទឹមនេះ, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានចំនួន ៨ គម្រោង ដោយមានទុនវិនិយោគសរុបជាង ១២១ លានដុល្លារ អាមេរិក ស្មើនឹង ២%, វិស័យទេសចរណ៍ មានចំនួន ៤ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៧៣៨ លានដុល្លារអាមេរិក ស្មើនឹង ១១%, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានគម្រោងវិនិយោគចំនួន ៨ គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណជាង ១,៣ ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ១៨% នៃទុនវិនិយោគសរុប។

ជាក់ស្តែងគម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំឆ្នាំរួមមាន៖ គម្រោងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស, មាន គម្រោងវិនិយោគបង្កើតកសិដ្ឋានបង្កាត់ពូជ និងចិញ្ចឹមសត្វចតុប្បាទ, រោងចក្រកែច្នៃផលិតចំណីសត្វ និងមន្ទីរពិសោធន៍ ។ ចំណែក ឧស្សាហកម្មមាន គម្រោងផលិតកម្មនៃឧស្សាហកម្មរ៉ែមាស, គម្រោងរោងចក្រផលិតភេសជ្ជៈប៉ូវកំលាំង, រោងចក្រអំពូលដើមណូអែល, ពូកខ្យល់ និងគ្រឿងសង្ហារឹមជាដើម។ ចំណែទេសចរណ៍មាន៖ អាជីវកម្មសណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម, និងគម្រោង សណ្ឋាគារផ្សេងៗទៀត។ ចំណែកហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗមាន៖ គម្រោងផលិតសេវាទូរគមនាគមន៍មូលដ្ឋាន, គម្រោងសាងសង់ វារីអគ្គិសនី, គម្រោងសាងសង់កំពង់ផែ និងមជ្ឈមណ្ឌលភស្តុភារកម្ម និងគម្រោងអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យជាដើម។

ចំណែកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន៖ គម្រោងរោងចក្រសំបកកង់រថយន្ត, គម្រោងរោងចក្រផលិតភេសជ្ជៈគ្រប់ ប្រភេទ, រោងចក្រដំឡើងគ្រឿងបង្គុំម៉ាស៊ីន និងមេខនិច, រោងចក្រផលិតទឹកដោះគោ និងភេសជ្ជៈគ្រប់ប្រភេទ, និងគម្រោងរោងចក្រ បន្ទះហ្រ្វាំងគ្រប់ប្រភេទជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        22
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        36
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm