កសិករក្រុងក្រចេះប្រមាណ ២០គ្រួសារ ងាកមកប្រើប្រាស់ពូជស្រូវក្នុងស្រុកជំនួសពូជស្រូវនាំចូលពីបរទេស

2025/01/14 07:17:25 pm        233

លោកចៅសង្កាត់រងទី១ សង្កាត់រកាកណ្តាល ក្រុង/ខេត្តក្រចេះ បានឲ្យដឹងថា បន្ទាប់ពីបានជួបសំណេះសំណាល និងស្តាប់ការពន្យល់របស់មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីស្ថានភាពពូជស្រូវ ឃើញមានប្រជាកសិករចំនួនប្រមាណ ២០គ្រួសារ បានងាកមកចាប់អារម្មណ៍ និងសម្រេចចិត្តប្តូរមកធ្វើស្រូវពូជសែនក្រអូបរបស់ខ្មែរ ជំនួសពូជស្រូវពីបរទេសវិញនៅរដូវកាលក្រោយ។

លោក អ៊ន ស៊ាង ចៅសង្កាត់រងទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា គិតមកដល់ពេលនេះ បានឈានចូលដល់ពាក់កណ្តាលរដូវធ្វើស្រែខែប្រាំង កសិករចាប់ផ្តើមបង្ករបង្កើនផលពីចុងខែ១០ (តុលា) រហូតដល់ខែ១១ (វិច្ឆិកា) លើផ្ទៃដីប្រមាណ ៦៨០ហិចតា។ លោកបន្តថា នៅពេលមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករកាលពីពេលថ្មីៗកន្លងទៅនេះ ដោយបានពន្យល់ និងលើកទឹកចិត្តប្រជាកសិករឱ្យងាកមកដាំដុះពូជស្រូវសែនក្រអូប០១ ដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរ មានតម្លៃខ្ពស់ រក្សាស្ថេរភាពតម្លៃ និងកំពុងទទួលបានការគាំទ្រពេញនិយមនៅលើទីផ្សារអន្តរជាតិ គឺមានការស្ម័គ្រចិត្ត និងសម្រេចចិត្តប្តូរមកធ្វើស្រូវពូជសែនក្រអូបរបស់ខ្មែរនេះវិញ ខណៈកន្លងមកប្រជាកសិករបានប្រើប្រាស់ប្រភេទស្រូវ OM (ស្រូវស្រាល) ដែលមានប្រភពពូជមកពីប្រទេសវៀតណាម។

លោកបានបញ្ជាក់ថា ពូជស្រូវសែនក្រអូប ទិន្នផលរបស់វាបានទាបមែន ដោយក្នុង១ហិកតាទទួលបានទិន្នផលប្រហែល ៣,៥តោន ក៏ប៉ុន្តែតម្លៃរបស់ ១ ៣០០រៀល ក្នុង១គីឡូ គិតទៅក្នុង១តោន អាចលក់បានលុយ ៤លាន ៥៥ម៉ឺនរៀល ប៉ុន្តែបើប្រៀបធៀបទៅនឹងស្រូវ OM (ស្រូវស្រាល) ដែលអាចផ្តល់ទិន្នផលខ្ពស់ក្នុង១ហិកតា ៥តោនក៏ពិតមែន តែតម្លៃស្រូវប្រភេទនេះបានត្រឹមតែ ៨៥០រៀល ក្នុង១គីឡូ ឬទាបជាងនេះ តែបើយើងថាអាចលក់បាន ៨៥០រៀល ក្នុង១គីឡូ សរុប៥តោនបានតែ ៤លាន ៥០ម៉ឺនរៀលតែប៉ុណ្ណោះ គឺចាញ់ស្រូវសែនក្រអូប ដែលក្នុង១ហិកតា ទទួលបានទិន្នផលត្រឹមតែជាង៣តោន តែអាចលក់បានក្នុងតម្លៃហូតដល់ ៤លាន ៥៥ម៉ឺនរៀលឯណោះ។

លោក គង់ សាមឿន ជាកសិករនៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ បានឲ្យដឹងដែរថា លោកនឹងងាកមករកការធ្វើស្រូវពូជសែនក្រអូបនេះវិញ ព្រោះវាមានតម្លៃខ្ពស់ទោះបីជាវាផ្តល់ទិន្នផលទាបជាងស្រូវពូជផ្សេងក៏ដោយ តែស្រូវសែនក្រអូបជាង៣តោន ក្នុង១ហិកតា អាចលក់បានលុយច្រើនជាងស្រូវពូជផ្សេងដែលមានទម្ងន់រហូតទៅដល់ ៥តោន ក្នុង១ហិកតាទៅទៀត។ លោកបានអំពាវនាវឱ្យឲ្យប្រជាកសិករងាកមកធ្វើស្រូវសែនក្រអូបនេះឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានផលចំណេញ។

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥កន្លងទៅ បានអំពាវវនាវឱ្យប្រជាកសិករងាកមកប្រើប្រាស់ពូជស្រូវខ្មែរសែនក្រអូប និងផ្ការំដួល ដោយសារមើលឃើញថា កសិករភាគច្រើនជ្រើសរើសប្រភេទស្រូវ OM របស់វៀតណាម មានទីផ្សារមិនស្ថិតស្ថេរ តម្លៃប្រែប្រួលតាមឈ្មួញវៀតណាម ស្របពេលស្រូវក្នុងប្រទេសរៀតណាមចាលខ្លាំង ធ្វើឱ្យតម្លៃស្រូវថោក។

ជុំវិញបញ្ហាធ្លាក់ថ្លៃស្រូវក្នុងពេលបច្ចុប្បន្ននេះ លោកជំទាវអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង១០ថ្ងៃចុងក្រោយនេះ គឺជាប្រភេទស្រូវស្រាល ដាំដុះរយៈពេលខ្លី (ជាពូជស្រូវមកពីប្រទេសវៀតណាម) មិនមែនពូជស្រូវទាំងអស់ធ្លាក់ថ្លៃនោះទេ។ មូលហេតុដែលស្រូវធ្លាក់ថ្លៃ គឺព្រោះតែមកពីចំនួនស្រូវមានចំនួនច្រើន ទាំងក្នុងប្រទេស ក្នុងតំបន់ និងសកលលោក លក់មិនដាច់ គ្មានការបញ្ជាទិញ។ លោកជំទាវ បានបន្ថែមទៀតថា កិច្ចការនេះ ក្រសួងកសិកម្ម មិនបានព្រងើយកន្តើយឡើយ ចំពោះបញ្ហាពលរដ្ឋត្អូញថា ស្រូវប្រភេទនេះ ជួបបញ្ហាធ្លាក់ថ្លៃ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        154
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        136
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm