សមាជិកបក្សរបស់លោក Trump ស្វែងរកការគាំទ្រសំណើច្បាប់ដែលអាចទិញកោះ Greenland

2025/01/14 08:51:51 pm        124

សម្ព័ន្ធមិត្តបក្សសាធារណរដ្ឋរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump នៅក្នុងសភាតំណាងសហរដ្ឋអាមេរិក កំពុងព្យាយាមស្វែងរកការគាំទ្រសំណើច្បាប់មួយស្តីពីការអនុញ្ញាតលើកិច្ចចរចាសម្រាប់ការទិញកោះ ហ្រ្គីនឡែន (Greenland) នេះបើយោងតាមច្បាប់ចម្លងនៃសំណើដែលបានផ្សព្វផ្សាយកាលពីថ្ងៃចន្ទ (១៣ មករា)។

ការិយាល័យរបស់តំណាងរាស្រ្តមកពីបក្សសាធារណរដ្ឋគឺលោក Andy Ogles ដែលកំពុងដឹកនាំសេចក្ដីស្នើច្បាប់បាននិយាយថា សំណើនេះឈ្មោះថា "ញត្តិធ្វើឱ្យហ្រ្គីនឡែនអស្ចារ្យម្ដងទៀត"។

លោក Trump និយាយថា លោកចង់ធ្វើឱ្យហ្រ្គីនឡែន ជាផ្នែកមួយរបស់អាមេរិក ហើយមិនបដិសេធការប្រើអំណាចយោធា ឬសេដ្ឋកិច្ចដើម្បីបញ្ចុះបញ្ចូលប្រទេសដាណឺម៉ាក ឱ្យប្រគល់ដែនដីនេះមកឱ្យខ្លួនឡើយ។ ប្រសិនបើសេចក្តីព្រាងច្បាប់នេះត្រូវអនុម័ត វានឹងអនុញ្ញាតឱ្យលោក Trump ចូលចរចាជាមួយដាណឺម៉ាក ជុំវិញបញ្ហានេះ នៅពេលលោកចូលកាន់តំណែងថ្ងៃទី២០ ខែមករា។

តំបន់ហ្គ្រីនឡែន ត្រូវបានគ្រប់គ្រងដោយដាណឺម៉ាក អស់ជាច្រើនសតវត្សមកហើយ ដែលពីមុនជាអាណានិគម ហើយឥឡូវនេះជាដែនដីពាក់កណ្តាលអធិបតេយ្យភាព ក្រោមអាណាចក្រដាណឺម៉ាក។ កោះនេះស្ថិតនៅក្រោមរដ្ឋធម្មនុញ្ញរបស់ដាណឺម៉ាក ដែលមានន័យថាការផ្លាស់ប្តូរណាមួយចំពោះឋានៈផ្លូវច្បាប់របស់ហ្គ្រីនឡែន នឹងទាមទារឱ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញ។

ប្រមុខហ្គ្រីនឡែន លោក Mute Egede ដែលជំរុញឱ្យមានឯករាជ្យ បាននិយាយម្តងហើយម្តងទៀតថា កោះនេះមិនមែនសម្រាប់លក់ទេ ហើយថាវាអាស្រ័យលើប្រជាជនរបស់ខ្លួនប៉ុណ្ណោះជាអ្នកសម្រេចអនាគតរបស់ពួកគេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        10
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        58
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm