ក្រសួងការងារ ជំរុញដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលការបណ្តុះបណ្តាលជំនាញ ធីវ៉េត

2025/01/14 09:41:11 pm        333

ឯកឧត្តមរដ្ឋលេខាធិការ ងុយ រិទ្ធ បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ ក្នុងការផ្តល់​នូវ​ឱកាស​ឱ្យ​បងប្អូន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មក​ទទួល​ការ​បណ្តុះ​បណ្តាល​ជំនាញវិជ្ជាជីវ: និងបច្ចេកទេស (TVET) ក៏ដូចជាទទួលបាន​នូវ​ការ​ការពារ​សិទ្ធិ​ទទួល​បាន​នូវ​សេវារកការងារធ្វើ និងផ្តល់នូវកិច្ចគាំពារសង្គមផងដែរ ដើម្បីជួយឱ្យមាន​ជីវភាព​កាន់​តែ​ធូរធារ មានមុខរបរ និងការងារ មានប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារកាន់តែប្រសើរ ហើយទទួលបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរលើមុខរបរ និងការងារ។

នៅក្នុងពិធីសន្និបាតសាមញ្ញស្តីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៥ របស់សមាគមទ្រទ្រង់សេវាកម្សាន្ត និងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា (ស.ស.ក) កាលពីកន្លងទៅនេះ ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានថ្លែង​ការ​កោត​សរសើរ​ចំពោះ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​របស់​សមាគម​ក្នុង​ការ​ពង្រីក​សមាជិក​បាន​កើន​ឡើង​ដល់ ៤,៣៣៦នាក់ ទីតាំងសេវាកម្សាន្តកើនដល់ ២៥៣ទីតាំង ក្នុងនោះភោជនីយដ្ឋាន និង​ខារ៉ា​អូខេ (KTV) មានចំនួន២១៥, បៀហ្កាឌិន ចំនួន ២៤, ក្លិបកម្សាន្ត ចំនួន១២ និងឌិស្កូតែក ចំនួន២។ ជាមួយគ្នានេះ សមាគម​ក៏​បាន​និង​កំពុង​ចូលរួ​មយ៉ាង​សកម្មក្នុង​សកម្មភាពស្រ​ប​តាម​គោល​នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការគិតគូរយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ដល់​បង​ប្អូន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជាពិសេសអ្នកបម្រើការក្នុងផ្នែកសេវាកម្សាន្ត។ 

ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់សមាគម ដូចជា៖ ត្រូវ​ខិត​ខំ​បង្កើន​ជំនឿ​ទុក​ចិត្ត​ពី​សមាជិក​ដោយ​បម្រើ​ផល​ប្រយោជ​ន៍​ជូន​សមាជិក​តាម​ទិស​ដៅផែន​ការ​ដាក់​ចេញ​ប្រកបដោយផ្លែផ្កាទាំងបរិមាណ គុណភាព និងប្រសិទ្ធិផល។ ត្រូវបន្តចូល​រួម​ជំរុញ​ការ​អនុវត្ត​កម្ម​វិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងកម្មវិធីរបប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និង​អ្នក​នៅ​ក្នុង​បន្ទុក​សមាជិក ប.ស.ស.។ បន្តបង្កើនទំនាក់ទំនងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍​ស្ថាប័ន​រដ្ឋ អង្គការក្រៅរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព ដើម្បីគាំទ្របេសកកម្មសមាគមបម្រើសមាជិក និង​ត្រូវបន្តកិច្ចសហការជាមួយក្រុមការងារទទួលបន្ទុកសេដ្ឋកិច្ចក្រៅប្រព័ន្ធខណ្ឌ ដើម្បី​បង្កើន​សកម្មភាព និង​ផ្តល់សេវាកម្មទាក់ទងនឹងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បណ្ណមូល​និធិ​សុខាភិបាល កិច្ចការពារសិទ្ធិការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការបង្កើត​ការងារ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់ជាដើម៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm