អ៊ីរ៉ង់និយាយថា សកម្មភាពរបស់ស៊ីរី នឹងកំណត់ទំនាក់ទំនងទ្វេភាគី នាពេលអនាគត

2025/01/14 09:45:28 pm        157

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយកាលពីថ្ងៃចន្ទថា ទំនាក់ទំនងនាពេលអនាគតរបស់អ៊ីរ៉ង់ជាមួយស៊ីរី ពឹងផ្អែកលើសកម្មភាពរបស់ប្រទេសនេះ។

លោកបានធ្វើការអត្ថាធិប្បាយ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ នៅក្នុងរដ្ឋធានីតេអេរ៉ង់ ខណៈពេលដែលលោកបានលើកឡើងពីការវិវឌ្ឍចុងក្រោយនៅក្នុងប្រទេសស៊ីរី និងលទ្ធភាពនៃការបន្តទំនាក់ទំនងឡើងវិញ ជាមួយទីក្រុងដាម៉ាស(Damascus)។

លោក Baghaei បានរំលឹកឡើងវិញនូវជំហររបស់អ៊ីរ៉ង់ថា ប្រជាជនស៊ីរី គួរតែត្រូវបានអនុញ្ញាតឲ្យកំណត់ជោគវាសនារបស់ពួកគេ ដោយមិនមាន «ការជ្រៀតជ្រែក» ពីបរទេសណាមួយឡើយ។ លោកបានបន្ថែមថា អ៊ីរ៉ង់យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី ដែលតំបន់អាស៊ីខាងលិច គួរតែប្រឹងប្រែងដើម្បីសម្រេចឲ្យបាននូវការគោរព។

លោក Baghaei បាននិយាយថា អ៊ីរ៉ង់គាំទ្រដំណើរការណាមួយ ដែលនឹងរួមចំណែកដល់ការផ្លាស់ប្តូរប្រកបដោយសុវត្ថិភាព និងមានការការពារ នៅក្នុងប្រទេសស៊ីរី និងទប់ស្កាត់ការរំលោភលើអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់រដ្ឋ។

សម្ព័ន្ធភាពសកម្មប្រយុទ្ធស៊ីរីដឹកនាំដោយក្រុម Hayat Tahrir al-Sham បានផ្តួលរំលំរដ្ឋាភិបាលអតីតប្រធានាធិបតី លោក បាសា អាល់អាសាដ (Bashar al-Assad) កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៤។ ក្រុមសកម្មប្រយុទ្ធនេះ ក៏បានសម្រុកចូលស្ថានទូតអ៊ីរ៉ង់ នៅទីក្រុងដាម៉ាស ដែលត្រូវបានទុកចោលមុនពេលការវាយប្រហារ។ អ៊ីរ៉ង់ជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់រដ្ឋាភិបាលលោក អាល់អាសាដ ជាយូរមកហើយក្នុងតំបន់។


អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        131
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm