អភិបាលរដ្ឋ California ស្វែងរកថវិកា ២,៥ពាន់លានដុល្លារ សម្រាប់ «ផែនការដ៏ធំ» នៅ Los Angeles

2025/01/14 10:53:00 pm        115

អភិបាលរដ្ឋ California របស់សហរដ្ឋអាមេរិក គឺលោក Gavin Newsom ចង់ឲ្យសមាជិកសភារបស់រដ្ឋអនុម័តថវិកាចំនួន ២,៥ពាន់លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងឆ្លើយតបគ្រាអាសន្ន និងជួយផ្តល់មូលនិធិដល់ផែនការសង្គ្រោះដ៏ធំ បន្ទាប់ពីមានចំហេះព្រៃដ៏បំផ្លិចបំផ្លាញ នៅក្នុងទីក្រុង Los Angeles។

សំណើដែលនឹងត្រូវការការអនុម័តពីសភារបស់រដ្ឋនេះ ដែលគ្រប់គ្រងដោយសមាជិករបស់គណប្សប្រជាធិបតេយ្យ រួមមានជំនួយសង្គ្រោះបន្ទាន់ចំនួន ១ពាន់លានដុល្លារ និង ១,៥ពាន់លានដុល្លារផ្សេងទៀតសម្រាប់ការស្ដារឡើងវិញ និងការត្រៀមទប់ទល់ចំហេះព្រៃ។ អគ្គិភ័យនេះបានសម្លាប់មនុស្សយ៉ាងតិច ២៤នាក់ និងបំផ្លាញផ្ទះសម្បែងរាប់ពាន់ខ្នង។

តាមរយៈសេចក្តីថ្លែងការណ៍ លោក Newsom បានប្រាប់ឲ្យដឹងថា៖ «រដ្ឋ California កំពុងរៀបចំផែនការដ៏ធំ (Marshall Plan) ដើម្បីជួយទីក្រុង Los Angeles ងើបឡើងវិញឲ្យបានលឿន និងល្អប្រសើរជាងមុន ដោយរួមមានទាំងថវិកាថ្មីរាប់ពាន់លាន និងពន្លឿនដល់ការផ្ដល់មូលនិធិរបស់រដ្ឋ ដើម្បីឲ្យយើងអាចធ្វើការងារលឿនជាងមុន ក្នុងការចែកចាយ សម្រាប់មនុស្សរាប់ពាន់នាក់ដែលបានបាត់បង់ទាំងផ្ទះសម្បែង និងជីវភាពរស់នៅរបស់ពួកគេ ដោយសារព្យុះអគ្គិភ័យទាំងនេះ។ សូមប្រជាជនគ្រប់រូបនៃទីក្រុង Los Angeles ដឹងថា យើងនៅទីនេះ ដើម្បីជួយដល់អ្នកទាំងអស់គ្នា»។

លោក Newsom កំពុងស្វែងរកការបង្កើនជំនួយ ខណៈដែលរដ្ឋ California រំពឹងថា នឹងមានអតិរេកថវិកាស្ដួចស្ដើង ដោយមានថវិកាតិចតួចណាស់ សម្រាប់ការចំណាយបន្ថែម។ ការិយាល័យរបស់លោក Newsom បាននិយាយថា មូលនិធិចំនួន ១ពាន់លានដុល្លារ នឹងត្រូវសងវិញដោយទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ។

ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បានរិះគន់ការឆ្លើយតបគ្រោះមហន្តរាយរបស់មន្ត្រី នៅទីក្រុង Los Angeles និងរដ្ឋ California ហើយលោក Newsom បានលើកឡើងពីការព្រួយបារម្ភ ដែលថា រដ្ឋបាលនាពេលខាងមុខ នឹងព្យាយាមរារាំងជំនួយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        193
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        233
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        211

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm