អ្នកនាំពាក្យសុខាភិបាល ព្រមានចាត់វិធានការអ្នកលក់ Molnupiravir ខណៈក្រសួងពុំទាន់ទទួលការស្នើនាំចូល

2021/11/06 07:18:28 pm        897

ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការព្រមានចាត់វិធានការច្បាប់ ចំពោះបុគ្គលណាលក់ឱសថ Molnupiravir សម្រាប់ព្យាបាលជំងឺកូវីដ១៩ ដោយមិនបានស្នើច្បាប់ត្រឹមត្រូវ ខណៈមកទល់​ពេល​នេះ​​ក្រសួងពុំទាន់ទទួលបានការស្នើសុំនាំចូលឱសថនេះនៅឡើយទេ។

ថ្លែងប្រាប់BTVតាមទូរស័ព្ទ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា បន្ទាប់ពី​ក្រសួងសុខាភិបាល​បាន​អនុញ្ញាតឱ្យប្រើប្រាស់ឱសថ Molnupiravir សម្រាប់ព្យាបាលជំងឺកូវីដ-១៩​ ក្នុងលក្ខខណ្ឌបន្ទាន់ កាលពីថ្ងៃទី៣ ​ខែវិច្ឆិកានេះ គឺជា​កា​រ​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ក្នុង​ករណីបន្ទាន់ស្របតាមច្បាប់​នៃការ​គ្រប់គ្រង​ឱសថរបស់ព្រះរាជាណាចក្រកម្ពុជា ​ហើយ​ចំពោះអ្នក​មានបំណង​នាំចូល​ឱសថនេះ​ដើម្បី​ដាក់លក់​ត្រូវតែស្នើតាមច្បាប់​សំដៅត្រួតពិនិត្យឲ្យបានត្រឹមត្រូវ​ ក៏ដូចជា​បញ្ចៀស​ការ​ក្លែងបន្លំ​ឱសថ​។

ឆ្លើយតបចំពោះមានការផ្សព្វផ្សាយលក់ឱសថ​ Molnupiravirនេះ លោកជំទាវ ឱ វណ្ណឌីន បាន​បញ្ជាក់ថា មកទល់​ពេល​នេះ​មិនទាន់មានបុគ្គលណាស្នើសុំនាំចូលលក់ឱសថនេះនៅឡើយទេ។ ក្នុងនោះ ​លោកជំទាវ ឱ វណ្ណឌីន បាន​សង្កត់​ធ្ងន់ ដោយធ្វើការព្រមានចាត់វិធានការច្បាប់​ចំពោះ​បុគ្គលណាមិនគោរពតាមច្បាប់​ និងផ្សព្វផ្សាយលក់ឱសថដោយគ្មាន​ការ​ស្នើ​សុំផងដែរ។

ដើម្បីរួមចំណែកទប់ស្កាត់ការលក់ឱសថមិនត្រឹមត្រូវ ​និងមិនមានការពិនិត្យអំពីគុណភាព និងសុវត្ថិភាព ​លោក​ជំទាវ ឱ វណ្ណឌីន បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច​សហការ​ទប់ស្កាត់ និង​បង្ក្រាបឲ្យបាន​ ក្នុងការ​បញ្ឈប់​ការចរាចរណ៍​ផលិត​ផលឱសថដែលមិនមានការស្នើច្បាប់​ត្រឹមត្រូវ​ដែល​មានជាធរមាន។

បន្ថែមលើសពីនេះ លោកជំទាវ ឱ វណ្ណឌីន ​បានអំពាវនាវបងប្អូនប្រជាពលរដ្ឋសូមកុំជឿទុក​ចិត្តទាំង​ស្រុង​ទៅ​តាម​ការ​ផ្សព្វ​ផ្សាយ​នោះទេ ​ដោយសារក្នុងករណីផលិតផលនោះត្រឹមត្រូវពិតប្រាកដមែន​នឹង​មានការប្រើប្រាស់ ​ឬដាក់លក់គ្រប់​តាម​បណ្តា​ឱសថស្ថាននានា។

គួរបញ្ជាក់ថា ឱសថ Molnupiravir ​ជាប្រភេទឱសថគ្រាប់​ ប្រើលេបតាមមាត់ ដើម្បីប្រឆាំង​នឹង​មេរោគកូវីដ-១៩ ​ដែល​មានសុវត្ថិភាព​ និងប្រសិទ្ធភាពខ្ពស់ ​សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ខណៈឱសថនេះ​ផលិតដោយក្រុមហ៊ុន ​MyLan Laboratories Limited​ ដែលមកពីប្រទេសឥណ្ឌា៕

អត្ថបទ ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm