លោក ហ្សេឡិនស្គី បានពិភាក្សាជាមួយលោកMacron អំពីគំនិតនៃការដាក់ពង្រាយកងទ័ពលោកខាងលិចនៅអ៊ុយក្រែន

2025/01/14 11:03:53 pm        145

ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelensky) បាននិយាយថា លោកបាននិយាយជាមួយសមភាគីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាលពីថ្ងៃចន្ទ ហើយបានពិភាក្សាអំពីគំនិតនៃការដាក់ពង្រាយ«ទ័ពជំនួយ»របស់លោកខាងលិច ទៅកាន់អ៊ុយក្រែន។

មេដឹកនាំអ៊ុយក្រែនរូបនេះ មិនបាននិយាយថាតើខ្លួនកំពុងនិយាយអំពីទាហានប្រយុទ្ធរបស់លោកខាងលិច ឬអ្នករក្សាសន្តិភាព ជាផ្នែកមួយនៃដំណោះស្រាយ ដើម្បីបញ្ចប់សង្រ្គាមជិតបីឆ្នាំ ជាមួយរុស្ស៊ីនោះទេ។

លោក ហ្សេឡិនស្គី បាននិយាយនៅក្នុងសុន្ទរកថាល្ងាចរបស់ខ្លួនថា៖« ថ្ងៃនេះ ខ្ញុំបាននិយាយជាមួយប្រធានាធិបតីបារាំង។ នេះ គឺជាការសន្ទនាដ៏វែង និងលម្អិត។ យើងបានពិភាក្សាអំពីការគាំទ្រផ្នែកការពារ គឺទម្រង់ផ្សេងៗនៃការការពារជាតិ និងកញ្ចប់សព្វាវុធសម្រាប់ប្រទេសអ៊ុយក្រែន»។ 

លោកបានបន្ថែមថា៖ «យើងក៏បានពិភាក្សាអំពីការដាក់ពង្រាយទាហានជំនួយរបស់ដៃគូសហការ និងការហ្វឹកហ្វឺនយោធារបស់យើងផងដែរ»។

លោក ម៉ាក្រុង បានបំផុសគំនិតនៃការបញ្ជូនទាហានលោកខាងលិច ទៅកាន់អ៊ុយក្រែនពីមុន រួមទាំងកាលពីខែមុន នៅពេលដែលលោក និងនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានពិភាក្សាអំពីលទ្ធភាពនៃការដាក់កងរក្សាសន្តិភាព នៅទីនោះ ក្នុងករណីមានបទឈប់បាញ់។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        90
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        79
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm