អង្គការ FAO គ្រោងអនុវត្តគម្រោងការបំភាយឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា

2025/01/14 11:28:46 pm        297

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី១៣ មករា ឆ្នាំ២០២៥ បានទទួលស្តាប់បទបង្ហាញអំពីគម្រោង “Deliver a Tier 2 GHG inventory for the agriculture sector” របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) នៅទីស្តីការក្រសួង។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្រោយពី​បានទទួលស្តាប់​ការ​ធ្វើ​បទ​បង្ហាញរួច ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ដល់ក្រុមការងារគម្រោង​ត្រូវចាំ​បាច់​ផ្តោត​ទៅ​ការងារសំខាន់តែមួយមុខជាក់លាក់ ធ្វើយ៉ាងណាឱ្យមានការគ្រប់គ្រងច្បាស់លាស់ មាន​លទ្ធផល​ល្អ មានការអនុវត្តត្រឹមត្រូវ មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ឯកឧត្តម បានបញ្ជាក់​បន្ថែមថា ការងារគម្រោងនៅដំណាក់ទី១នេះ គួរមានការយកចិត្តទុកដាក់លើការងារអនុវិស័យសត្វ ដោយត្រូវសហការជាមួយអគ្គនាយកដ្ឋានជំនាញ ក្នុងការសិក្សាពីការប៉ាន់ប្រមាណការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការវិភាគការបំភាយកាបូនក្នុងវិស័យកសិកម្ម។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រី លើកទឹកចិត្តដល់ក្រុមការងារគម្រោងចាំបាច់ផ្តោតការងារដំណាក់កាលទី១នេះឱ្យទទួលបានលទ្ធផលជោគជ័យជាមុនសិន អាចបញ្ជ្រាបការអនុវត្តដល់កសិករពិតប្រាកដ ងាយស្រួលក្នុងប្រមូលទិន្នន័យពាក់ព័ន្ធ និងមានភាពល្អប្រសើរក្នុងអនុវិស័យសត្វ មុនឈានទៅរកការអនុវត្តគម្រោងដំណាក់កាលទី២ និងទី៣ ដែលជាជំហានបន្ទាប់ក្នុងគម្រោង។

បើតាមក្រសួងកសិកម្ម កិច្ចប្រជុំនេះ ធ្វើឡើងដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) ក្នុងគោលដៅស្នើសុំគោលការណ៍ណែនាំពី ឯកឧត្តមរដ្ឋមន្ដ្រី ក្នុងការអនុវត្តគម្រោងការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលបានលើកឡើងខាងលើ និងជំរុញការកសាងសមត្ថភាពធនធានមនុស្សក្នុងដំណាក់កាលទី០២ នៃគម្រោង៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        3
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        88
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm