សម្តេចតេជោ៖មុនធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មានភាពចន្លោះប្រហោងធំណាស់ពាក់ព័ន្ធការដឹកនាំប្រទេស

2025/01/15 12:37:16 am        151

ភ្នំពេញ ៖សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៃកម្ពុជា នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា មុនការធ្វើវិសោធនកម្ម ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាគឺមានចន្លោះប្រហោងធំណាស់ ពាក់ព័ន្ធការដឹកនាំប្រទេស ជាពិសេសពេលដែលនាយករដ្ឋមន្ត្រីមានបញ្ហា ដូចជាការលាលែងពីដំណែង ឬនាយករដ្ឋមន្រ្តីទទួលមរណភាព។

​សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងសម័យប្រជុំវិសាមញ្ញរបស់ព្រឹទ្ធសភាកម្ពុជា ដើម្បីអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ។

សម្តេចតេជោមានប្រសាសន៍ថា មុននេះ ចន្លោះប្រហោងធំណាស់ក្នុងរដ្ឋធម្មនុញ្ញរបស់របស់កម្ពុជា។ ចន្លោះប្រហោងត្រង់ណា? គឺបើសិនជានាយករដ្ឋមន្រ្តីស្លាប់ ឬនាយករដ្ឋមន្រ្តីលាលែងចេញពីដំណែង មានន័យថា គណៈរដ្ឋមន្រ្តីទាំងមូលគឺរលាយ ព្រោះគេចង្អុលបង្ហាញត្រឹមថា បើដំណែងនាយករដ្ឋមន្រ្តីនៅទំនេរជាស្ថាពរ គណៈរដ្ឋមន្រ្តីមួយត្រូវរៀបចំឡើងវិញ អ៊ីចឹងការបកស្រាយនៅទីនេះមានន័យថា បើនាយករដ្ឋមន្រ្តី លាលែងឬនាយករដ្ឋមន្រ្តីស្លាប់មានន័យថា អត់មានអ្នកណាធ្វើរដ្ឋមន្រ្តីតទៅទៀង គឺរលាយតាមគ្នា។

សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជាដែលបានធ្វើវិសោធនកម្ម បានតម្រូវថា ប្រសិនបើនាយករដ្ឋមន្រ្តីទទួលមរណភាព ឬលាលែងចេញពីដំណែង ឧបនាយករដ្ឋមន្រ្តីដែលត្រូវបែងចែកភារកិច្ចរបស់នាយករដ្ឋមន្រ្តី នឹងធ្វើជានាយករដ្ឋមន្រ្តីស្តីទី ក្នុងពេលដែលអវត្តមាននាយករដ្ឋមន្រ្តី ត្រូវដឹកនាំគណៈរដ្ឋមន្រ្តីរហូតដល់រៀបចំគណៈរដ្ឋមន្រ្តីមួយរួចរាល់។ សម្តេចមានប្រសាសន៍ថា ភាពចន្លោះប្រហោងនេះ ជាការបង្កើតភាពចលាចលមួយធំណាស់ ដែលបង្កឱ្យមានបញ្ហានៅក្នុងប្រទេស៕

អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        141
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        120
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm