ទាហានអត្តឃាតរបស់កូរ៉េខាងជើង នាំឲ្យមានបញ្ហាប្រឈមថ្មី សម្រាប់អ៊ុយក្រែន ក្នុងសង្គ្រាមជាមួយរុស្ស៊ី

2025/01/15 01:40:32 am        198

បន្ទាប់ពីមានការប្រយុទ្ធគ្នា នៅតំបន់ Kursk នៅភាគខាងលិចដែលមានព្រិលធ្លាក់របស់ប្រទេសរុស្ស៊ី ក្នុងសប្តាហ៍នេះ កងកម្លាំងពិសេសអ៊ុយក្រែន បានរុករកសពទាហានសត្រូវកូរ៉េខាងជើងជាង ២០នាក់ដែលត្រូវបានសម្លាប់។

បើយោងតាមការពិពណ៌នា អំពីការប្រយុទ្ធគ្នាដែលត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គមដោយកងកម្លាំងប្រតិបត្តិការពិសេសរបស់អ៊ុយក្រែន កាលពីថ្ងៃចន្ទ (ទី១៣ ខែមករា) បានឲ្យដឹងថា ក្នុងចំណោមទាហានទាំងនោះ ពួកគេបានរកឃើញម្នាក់នៅមានជីវិត ប៉ុន្តែនៅពេលដែលពួកគេចូលទៅកៀក ពលទាហានរូបនោះ បានបំផ្ទុះគ្រាប់បែកដៃធ្វើអត្តឃាត។ 

យ៉ាងណាក្ដី កងកម្លាំងបានបញ្ជាក់ថា ទាហានរបស់ខ្លួន បានគេចផុតពីការបំផ្ទុះនេះ ដោយមិនមានរបួសអ្វីឡើយ។ សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់បញ្ជាក់ពីហេតុការណ៍នេះបានទេ។

ប៉ុន្តែករណីនេះស្ថិតក្នុងចំណោមភស្តុតាងច្រើនឡើងៗពីសមរភូមិ របាយការណ៍ស៊ើបការណ៍សម្ងាត់ និងការផ្ដល់សក្ខីកម្មពីអ្នករត់ចោលស្រុកទេស ដែលបង្ហាញថា ទាហានកូរ៉េខាងជើងមួយចំនួន កំពុងជ្រើសរើសជម្រើសចុងក្រោយប្រើប្រាស់វិធានការធ្ងន់ធ្ងរ ខណៈដែលពួកគេគាំទ្រសង្គ្រាមរយៈពេល ៣ឆ្នាំរបស់រុស្ស៊ីជាមួយអ៊ុយក្រែន។

ដោយសុំនិយាយជាមួយនឹងការប្រាប់តែឈ្មោះនាមត្រកូល ដោយសារភ័យខ្លាចមានការសងសឹកលើគ្រួសាររបស់លោកដែលរស់នៅកូរ៉េខាងជើង អតីតទាហានកូរ៉េខាងជើងដែលបានភៀសខ្លួនទៅកូរ៉េខាងត្បូង ក្នុងឆ្នាំ២០២២ គឺលោក Kim អាយុ ៣២ឆ្នាំ បានប្រាប់ថា៖ «ទាំងការបំផ្ទុះខ្លួនឯង និងការធ្វើអត្តឃាត នោះគឺជាការពិត អំពីប្រទេសកូរ៉េខាងជើង»៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm