ទីភ្នាក់ងារព្រំដែន EU៖ អន្តោប្រវេសន៍ខុសច្បាប់ចូល EU បានធ្លាក់ចុះខ្លាំង នៅឆ្នាំ២០២៤

2025/01/15 03:32:45 am        116


ទីភ្នាក់ងារព្រំដែន Frontex របស់សហភាពអឺរ៉ុប (EU) នៅថ្ងៃអង្គារ (ទី១៤ ខែមករា) នេះ បានឲ្យដឹងថា ចំនួនជនអន្តោប្រវេសន៍ចូល EU តាមច្រកផ្លូវខុសច្បាប់ ជារួមបានធ្លាក់ចុះចំនួន ៣៨ភាគរយ ក្នុងឆ្នាំ២០២៤ ដែលឈានដល់កម្រិតទាបបំផុត គិតចាប់តាំងពីឆ្នាំ២៩២១ មក។

តែទោះបីជាយ៉ាងណាក្ដី Frontex បានឲ្យដឹងថា ចំនួនមនុស្សឆ្លងកាត់ពីព្រំដែន EU ជាមួយប្រទេសបេឡារុស និងរុស្ស៊ី បានកើនឡើង ១៩២ភាគរយ ពោលគឺឡើងដល់ចំនួន ១៧.០០០នាក់។ ជនអន្តោប្រវេសន៍ ឬអ្នកស្វែងរកសិទ្ធិជ្រកកោន ក្នុងចំនួនដ៏ច្រើន ក៏មានមកពីប្រទេសស៊ីរី អាហ្វហ្គានីស្ថាន អេហ្ស៊ីប និងបណ្តាប្រទេស នៅទ្វីបអាហ្រ្វិកផងដែរ ទោះបីជាពួកគេបានផ្លាស់ប្តូរផ្លូវចូលទៅក្នុងប្លុកនេះក៏ដោយ។

គួរបញ្ជាក់ថា ជនអន្តោប្រវេសន៍ខុសច្បាប់ បានក្លាយជាបញ្ហាដ៏សំខាន់ នៅក្នុងនយោបាយអ៊ឺរ៉ុប ដោយគណបក្សប្រកាន់ស្តាំនិយមជ្រុល និងប្រជានិយមជាច្រើន ដែលធ្វើយុទ្ធនាការ ទាំងនៅក្នុងការបោះឆ្នោត នាពេលថ្មីៗនេះ និងនាពេលខាងមុខ ក្នុងនោះរួមទាំងនៅប្រទេសអាល្លឺម៉ង់ នាខែក្រោយផងដែរនោះ សន្យាថា នឹងរឹតបន្តឹងលើជនអន្តោប្រវេសន៍។

Frontex បានប្រាប់ឲ្យដឹងថា ការធ្លាក់ចុះការឆ្លងកាត់តាមព្រំដែនខុសច្បាប់ កាលពីឆ្នាំមុន ដោយមកនៅត្រឹមតែជាង ២៣៩.០០០នាក់នេះ គឺដោយសាររឹតបន្តឹងរបស់ EU និងកិច្ចសហប្រតិបត្តិការជាដៃគូ ប្រឆាំងនឹងបណ្តាញរត់ពន្ធ។ នេះជាកម្រិតទាបបំផុត គិតចាប់តាំងពីឆ្នាំ២០២១ ជាពេលដែលអន្តោប្រវេសន៍ នៅតែរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ-១៩៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm