ករណី​ឆ្លង​សកល​នៃ​វីរុស COVID-19 កើន​ឡើង​ដល់​ជាង​ ២៥០​លាន​នាក់ ខណៈ​កំណើន​វីរុស Delta ចាប់ផ្ដើម​ធ្លាក់​ចុះ

2021/11/08 04:34:21 pm        379

​ពិភពលោក៖ ករណី​ឆ្លង COVID-19 នៅ​ទូទាំង​ពិភពលោកបាន​ឈាន​ដល់​ជាង ២៥០​លាន​នាក់​កាលពី​ថ្ងៃអាទិត្យ ខណៈ​ការ​កើន​ឡើង​ពីករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta បាន​ធូរស្រាល ហើយ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ទេសចរណ៍​ជា​ធម្មតា​បាន​ចាប់ផ្ដើម​ឡើងវិញ ទោះបីជា​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​ខាងកើត​កំពុង​ជួបប្រទះ​ការ​ផ្ទុះ​ឡើង​ ដោយមាន​ករណី​ឆ្លង​ខ្ពស់​បំផុត​ក៏ដោយ​។

​ក្នុង​រយៈពេល​ ៣ខែ​ចុងក្រោយ​នេះចំនួន​ករណី​ឆ្លង​ជា​មធ្យម​ប្រចាំថ្ងៃ​បាន​ធ្លាក់​ចុះ ៣៦% នេះ​បើ​យោង​តាម​ការវិភាគ​របស់​សារព័ត៌មាន Reuters។ ​ការវិភាគ​បាន​បង្ហាញ​ថា ទោះបីជា​ការ​រីក​រាលដាល​បាន​ថយ​ចុះ​ក៏ដោយ ក៏​វីរុស​នេះ​នៅតែ​កំពុង​ឆ្លង​ដល់​មនុស្ស ៥០​លាន​នាក់​រៀងរាល់ ៩០​ថ្ងៃ​ដោយសារ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ដែល​មាន​សមត្ថ​ឆ្លង​រហ័ស​។ វីរុស COVID-19 បាន​ឆ្លង​រាលដាល​ដល់​មនុស្សជាង ៥០លាន​នាក់​ជា​លើកដំបូង​ក្នុង​រយៈ​ពេល​ជិត​ ១​ឆ្នាំ​។ ​ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខភាព​មាន​សុទិដ្ឋិនិយម​ថា ប្រទេស​ជាច្រើនលែង​សូវ​អើពើ​នឹង​ជំងឺ​រាតត្បាត​សកល​ដ៏​អាក្រក់​បំផុតដោយសារ​សំអាង​លើ​វ៉ាក់សាំង និង​ការ​ប៉ះពាល់​ដោយ​ធម្មជាតិ ទោះបីជា​ពួកគេ​ព្រមាន​ថា​អាកាសធាតុ​ត្រជាក់​ខ្លាំង និង​ការ​ជួបជុំ​ថ្ងៃ​ឈប់សម្រាក​នា​ពេល​ខាង​មុខ​អាច​បង្ក​ឲ្យ​ករណី​ឆ្លង​ហក់​ឡើង​ក៏ដោយ​។

​លោកស្រី Maria Van Kerkhove អ្នកឯកទេស​ខាង​ជំងឺ​រាតត្បាត​សកល​ឈានមុខ ​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រាប់​សារព័ត៌មាន Reuters ថា យើង​គិត​ថា​ចន្លោះ​ពេលនេះ​ដល់​ដំណាច់​ឆ្នាំ២០២២ គឺជា​ចំណុច​ដែល​យើង​អាច​គ្រប់គ្រង​លើ​វីរុស​នេះ​បាន ​ជាទី​ដែល​យើង​អាច​កាត់បន្ថយ​ជំងឺ​ធ្ងន់ធ្ងរ និង​ការ​ស្លាប់​បាន​យ៉ាង​ច្រើន​។​ ​យោង​តាម​ការ​វិភាគ​របស់​សារ​ព័ត៌មាន Reuters ការ​ឆ្លង​នៅតែ​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ចំនួន ៥៥ ក្នុងចំណោម ២៤០​ប្រទេស​ដោយ​ក្នុង​នោះ​មាន​ប្រទេស​រុស្ស៊ី អ៊ុយ​ក្រែ​ន និង​ក្រិ​ក​នៅ ឬ​ជិត​កម្រិត​កំណត់ត្រា​ខ្ពស់​បំផុត​នៃ​ករណី​ឆ្លង​ ដែល​បាន​រាយការណ៍​ចាប់​តាំង​ពី​ជំងឺ​រាតត្បាត​បាន​ចាប់ផ្ដើម​កា​ល​ពី ២​ឆ្នាំមុន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        399
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        336
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        317

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm