អាជ្ញាធរកូរ៉េខាងត្បូងព្យាយាមជាថ្មីទៀតដើម្បីចាប់ខ្លួនលោកប្រធានាធិបតី Yoon ដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង

2025/01/15 03:51:42 pm        155

អាជ្ញាធរកូរ៉េខាងត្បូងដែលកំពុងស៊ើបអង្កេតលោកប្រធានាធិបតី Yoon Suk Yeol ត្រូវបានចោទប្រកាន់ទម្លាក់តំណែង បានសម្រុកចូលក្នុងគេហដ្ឋានរបស់លោកជាថ្មីទៀតនៅថ្ងៃពុធ១៥ មករានេះ ក្នុងការស្វះស្វែងចាប់ខ្លួនលោកជាថ្មីជុំវិញការចោទប្រកាន់ពីបទបះបោរពាក់ព័ន្ធការប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូឆ្នាំ២០២៤កន្លងទៅនេះ។

មន្ត្រីម្នាក់មកពីកម្លាំងចម្រុះដែលកំពុងព្យាយាមចាប់ខ្លួនលោក Yoon បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតបានព្យាយាមអនុវត្តដីកាថ្មីមួយទៀត។

មន្ត្រីម្នាក់មកពីការិយាល័យស៊ើបអង្កេតអំពើពុករលួយដែលស៊ើបអង្កេតលើក្រឹត្យច្បាប់អាជ្ញាសឹក បរាជ័យរបស់លោក Yoon បានប្រាប់អ្នកសារព័ត៌មានថាយើងមិនដឹងចំនួនពិតប្រាកដនៃមនុស្សនៅក្នុងគេហដ្ឋាននោះទេ ប៉ុន្តែក្នុងចំណោមនោះក៏មានក្រុមរដ្ឋអាជ្ញាផងដែរ។

ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ថា ក្រុមអ្នកស៊ើបអង្កេតនៅថ្ងៃពុធនេះ បានចាប់ខ្លួនប្រធានស្តីទីនៃសេវាសន្តិសុខប្រធានាធិបតីរបស់លោក Yoon ដែលបានរារាំងការប៉ុនប៉ងចាប់ខ្លួនលោកប្រធានាធិបតីកាលពីថ្ងៃទី ៣ ខែមករា២០២៥នេះ។ យ៉ាងណាអ្នកនាំពាក្យនគរបាលបានបដិសេធរបាយការណ៍នោះ។

ស្របពេលសារព័ត៌មានក្នុងស្រុកនានាបានរាយការណ៍ថា ការឃុំខ្លួនលោក Yoon អាចនឹងកើតមានក្នុងពេលឆាប់ៗនេះ ការប៉ះទង្គិចគ្នាបន្តិចបន្តួចបានផ្ទុះឡើងរវាងក្រុមបាតុករគាំទ្រលោក Yoon ដែលបានស្រក់ទឹកភ្នែក និងកងកម្លាំងនគរបាលនៅជិតលំនៅដ្ឋានរបស់លោក។

រូបភាពវីដេអូមុនពេលព្រឹកព្រលឹមថ្ងៃពុធ បានបង្ហាញឱ្យឃើញមន្ត្រីនគរបាលរាប់រយនាក់ ខ្លះកាន់កាំជណ្ដើរ និងកន្ត្រៃកាត់ខ្សែលួស ដើរតាមផ្លូវឆ្ពោះទៅផ្ទះវីឡានៅលើភ្នំជាទីដែលលោក Yoon ត្រូវបានពួនសំងំអស់រយៈពេលជាច្រើនសប្តាហ៍ក្រោមការយាមកាមពីកងកម្លាំងសន្តិសុខផ្ទាល់ខ្លួនមួយចំនួនតូចរបស់លោក៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        44
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        44
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm