ក្រុមហាម៉ាសនិយាយថា ខ្លួននៅតែរង់ចាំផែនទីរបស់អ៊ីស្រាអែលក្នុងការចរចាបទឈប់បាញ់នៅហ្កាហ្សា

2025/01/15 04:01:12 pm        127

ក្រុមហាម៉ាសនិយាយថា ខ្លួននៅតែរង់ចាំផែនទីរបស់អ៊ីស្រាអែលក្នុងការចរចាបទឈប់បាញ់នៅហ្កាហ្សា

ក្រុមអ្នកចរចាកំពុងព្យាយាមឈានដល់កិច្ចព្រមព្រៀងមួយកាលពីថ្ងៃអង្គារសប្ដាហ៍នេះលើព័ត៌មានលម្អិតចុងក្រោយនៃបទឈប់បាញ់នៅតំបន់ហ្កាហ្សាបន្ទាប់ពីការចរចារជាច្រើនម៉ោងក្នុងប្រទេសកាតា ដោយក្រុមអ្នកសម្របសម្រួល និងភាគីជម្លោះទាំងពីរនិយាយថាកិច្ចព្រមព្រៀងមួយជិតសម្រេចបានជាងពេលណាៗទាំងអស់។

ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីកិច្ចពិភាក្សាជាង៨ម៉ោង មន្ត្រីជាន់ខ្ពស់របស់ហាម៉ាសបានប្រាប់ សារព័ត៌មាន Reuters កាលពីល្ងាចថ្ងៃអង្គារសប្ដាហ៍នេះដែរថាក្រុមប៉ាឡេស្ទីននៅតែរង់ចាំឱ្យអ៊ីស្រាអែលដាក់ផែនទីបង្ហាញពីរបៀបដែលកងកម្លាំងរបស់ខ្លួននឹងដកខ្លួនចេញពីហ្កាហ្សា។

មន្ត្រីសុំមិនបញ្ចេញឈ្មោះបាននិយាយថា ក្រុមហាម៉ាស មិនទាន់បានឆ្លើយតបនៅឡើយទេព្រោះអ៊ីស្រាអែលមិនទាន់បានបញ្ជូនផែនទីបង្ហាញតំបន់ដែលកងកម្លាំងរបស់ខ្លួននឹងដកចេញនោះទេ។

មន្ត្រីខាងលើបាននិយាយថា ផែនទីរួមមានការដកទ័ពរបស់អ៊ីស្រាអែលចេញពីតំបន់ ណេតហ្សារីម (Netzarim) នៅកណ្តាលដែនដីហ្កាហ្សាស្ទ្រីប ដើម្បីអនុញ្ញាតឱ្យមានការវិលត្រឡប់របស់ជនភៀសខ្លួនទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ រួមទាំងតំបន់ ចាបាលីយ៉ា (Jabalia) នៅភាគខាងជើងនៃទឹកដីដ៏តូចមួយនេះ ផ្លូវ ហ្វីឡាដែលហ្វៀ (Philadelphia) តាមបណ្តោយព្រំដែនភាគខាងត្បូងជាមួយ    អេហ្ស៊ីប និងក្រុង រ៉ាហ្វា (Rafah) នៅជិតព្រំដែននោះ។

លោក ម៉ាចេដ អាល់- អានសារី (Majed Al-Ansari) អ្នកនាំពាក្យក្រសួងការបរទេសកាតាបានប្រាប់សន្និសីទសារព័ត៌មានថា ការពិភាក្សាអំពីព័ត៌មានលម្អិតចុងក្រោយកំពុងដំណើរការបន្ទាប់ពីភាគីទាំងពីរត្រូវបានបង្ហាញដោយអត្ថបទមួយ។លោកប្រធានាធិបតីអាមេរិក Joe Biden ដែលរដ្ឋបាលរបស់លោកបានចូលរួមជាមួយបេសកជនរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បាននិយាយថា កិច្ចព្រមព្រៀងជិតសម្រេចបានហើយ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        27
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        35
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm