នគរបាលប្រទេសបូលីវី ឃាត់ខ្លួនអ្នកគាំទ្រលោក Morales ខណៈអាជីវករទាមទារការផ្លាស់ប្តូរសេដ្ឋកិច្ច

2025/01/15 06:29:44 pm        125

ទីក្រុង La Paz បានក្លាយជាវេទិកាសម្រាប់ការតវ៉ា បន្ទាប់ពីនគបាលបានចាប់ខ្លួនអ្នកគាំទ្រអតីតប្រធានាធិបតី លោក Evo Morales និងអាជីវករជាច្រើននាក់ ដែលបានចេញធ្វើបាតុកម្មនៅតាមដងផ្លូវ ដើម្បីទាមទារវិធានការសេដ្ឋកិច្ចពីរដ្ឋាភិបាល កាលពីថ្ងៃអង្គារ ទី១៤ ខែមករា។

អ្នកគាំទ្ររបស់លោក Morales ដែលបានមកដល់ទីក្រុង កាលពីថ្ងៃចន្ទ ទី១៣ ខែមករា បន្ទាប់ពីដង្ហែរក្បួនចម្ងាយ១០០គីឡូម៉ែត្រពីទីក្រុងប៉ាតាកាម៉ាយ៉ា(Patacamaya) ដើម្បីគាំទ្រមេដឹកនាំ ជាអ្នកដែលកំពុងត្រូវបានស៊ើបអង្កេតពីបទជួញដូរមនុស្ស និងជាអ្នកទាមទារវិធានការសេដ្ឋកិច្ច បានជួបប្រទះជាមួយនគរបាល នៅជិតអគារអនុប្រធានាធិបតី។

នៅទីតាំងនោះ នគរបាល បានចាប់ខ្លួនមនុស្សប្រហែល៥០ នាក់ នេះបើយោងតាមសាក្សីរបស់សារព័ត៌មាន Reuters ។

អាជីវករ មកពី ទីក្រុង El Alto ក៏បានមកប្រមូលផ្តុំគ្នានៅទីក្រុង La Paz ដោយបានដង្ហែក្បួនតាមដងផ្លូវនិងស្រែកពាក្យស្លោកដូចជា «ចេញពីប្រទេសបូលីវី រដ្ឋាភិបាលដែលអសមត្ថភាព» និងទាមទារដំណោះស្រាយចំពោះវិបត្តិសេដ្ឋកិច្ច។

យោងតាមមេធាវីរបស់លោក បានឲ្យដឹងថា អតីតប្រធានាធិបតីប្រទេសបូលីវី លោក Evo Morales ពុំបានចូលរួមក្នុងសវនាការទេ កាលពីថ្ងៃអង្គារ ទី ១៤ ខែមករា ក្នុងសំណុំរឿងនៃការជួញដូរមនុស្ស ដែលត្រូវបានប្តឹងលើរូបលោក ដោយលោកបានលើកឡើងពីហេតុផលសុខភាព។

សវនាការត្រូវបានពន្យារពេល និងកំណត់ពេលឡើងវិញនៅថ្ងៃសុក្រ ទី១៧ ខែមករា ដោយមេធាវីការពារក្តីបានផ្តល់រយៈពេល៤៨ម៉ោង ដើម្បីបង្ហាញភស្តុតាងផ្នែកវេជ្ជសាស្រ្តបញ្ជាក់ពីជំងឺរបស់អតីតប្រធានាធិបតី រូបនេះ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        94
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        83
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm