ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះ រំពឹងចៅសម្ដេចតេជោ ឌីសែន វិចិត្រ ក្លាយជា​អ្នកប៉ះសេ​បន្ដ​វេន​ដ៏​មាន​សក្ដានុពល

2025/01/15 08:37:12 pm        218

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា រំពឹង​ចៅបង្កើតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គឺ​កីឡាករ ឌីសែន វិចិត្រ ដែលជាកូនប្រុសរបស់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា នឹ​ង​ក្លាយ​ជា​ធនធានអ្នកប៉ះសេ ឬអ្នកលើកបាល់បន្ដវេនដ៏មានសក្ដានុពល សម្រាប់ក្រុម​ជម្រើស​ជាតិ​នា​ថ្ងៃ​អនាគត ។

ការលើកឡើងនេះ បន្ទាប់ពីសហព័ន្ធ បានបញ្ចូលកីឡាករ ឌីសែន វិចិត្រ ជាសមាជិក​ក្រុម​បាល់​ទះ​ជម្រើស​ជាតិ​អាយុក្រោម ១៨ឆ្នាំកម្ពុជា កាលពីថ្មីៗ ដើម្បីប្រមូលផ្ដុំ​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​ថ្នាក់​ជាតិ និងអន្ដរជាតិនានា ។

បន្ទាប់​ពី​បានបញ្ចូលចៅសម្ដេចតេជោ ជាកីឡាករជម្រើសជាតិ U18 កម្ពុជា លោកបណ្ឌិត អាំង សិរី​ពិសិដ្ឋ បានបញ្ជាក់ច្បាស់ៗថា កៅអីជម្រើសជាតិ មិនប្រកាន់វណ្ណៈ ត្រូវតែជាចៅសម្ដេច ឬ​កូន​អ្នក​ធំ​ទេ គឺផ្ដោតលើសមត្ថភាពពិតប្រាកដ ដូចដែលលោកតែងក្រើនរំឮកដល់កីឡាករគ្រប់រូបថា កៅ​អី​ជម្រើសជាតិមិនមែនជាកេរ្ដិ៍របស់នរណាម្នាក់ តែអ្នកមានសមត្ថភាពខ្ពស់ និងខិតខំប្រឹងប្រែង នឹង​ទទួលបានកៅអីតំណាងជាតិនេះ ។

ចំពោះកីឡាករ ឌីសែន វិចិត្រ ស្របពេល​សហព័ន្ធ​បានរៀប​ចំ​ក្រុម​ជម្រើស​ជាតិ​ U18 ​ហើយ​គាប់​ជួន​ឃើញ​បុរសសង្ហារវ័យក្មេង ទើបអាយុ ១៥ឆ្នាំរូបនេះ មានសមត្ថភាពមិនធម្មតា ពោលគឺកម្រិត​អាយុ​ប្រហាក់​ប្រហែលគ្នា គ្មានអ្នកណាលើសគេ ជាមួយកម្រិតកដៃ និងម្រាមដៃដ៏អស្ចារ្យ ទើប​សហព័ន្ធ​សម្រេច​កោះហៅ វិចិត្រ ចូលជំរុំក្រុមជម្រើសជាតិយុវជន U18 តែម្ដង ។

មន្ដ្រីជាន់​ខ្ពស់​សហព័ន្ធដដែល បានបង្ហាញសុទិដ្ឋិនិយមថា ប្រសិនបើ ឌីសែន វិចិត្រ ដាក់ចិត្ត​ខិតខំ​ប្រឹងប្រែងហ្វឹកហាត់បន្ថែម លោកជឿជាក់ រូបគេនឹងក្លាយជា ស៊ុន ចាន់ណារ៉ូ ដែល​ជា​អតីត​អ្នក​លើក​បាល់ឆ្នើមក្រុមជម្រើសជាតិកម្ពុជា ទី២ ដោយសារភាពវៃឆ្លាត និងភាពក្លាហាន​លើ​ទីលាន​របស់​គេ។ ដូច្នេះសហព័ន្ធនឹងប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិ U18 ដើម្បីត្រៀមការប្រកួតថ្នាក់ជាតិ និង​លក្ខណៈអន្ដរជាតិនាពេលខាងមុខ ។

លោក​បណ្ឌិត អាំង សិរីពិសិដ្ឋ បន្ថែមទៀតថា បញ្ហារបស់សហព័ន្ធបច្ចុប្បន្ន គឺអ្នកលើកបាល់ ។ ដូច្នេះ​សហព័ន្ធបានដាក់ទិសដៅដល់ក្រុមទាំងអស់ ត្រូវផលិតអ្នកលើកបាល់ដោយខ្លួនឯង ហើយ ២ឆ្នាំទៀត លោកជឿជាក់ថា នឹងមានធនធានអ្នកលើកបាល់ច្រើន ។ មិនតែប៉ុណ្ណោះ សម្រាប់រដូវកាលថ្មីខាងមុខ សម្រាប់ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង និង តេជោលីគ សហព័ន្ធក៏នឹងរៀបចំក្រុមយុវជន U18 ដែលមានវត្តមានអ្នកលើកបាល់វ័យក្មេង ឌីសែន វិចិត្រ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងន័យពង្រឹងសមត្ថភាព និងបទពិសោធន៍ពួកគេ ហើយក្លាយជាធនធានបន្ដវេនដ៏មានសក្ដានុពលត្រៀមការប្រកួតអន្ដរជាតិនានាផងដែរ ៕ អត្ថបទ លី ឈុនឡា




 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        107
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        121
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm