អ័ព្ទដ៏ក្រាស់លើរដ្ឋធានីឥណ្ឌា បន្តរំខានដល់ជីវិតប្រចាំថ្ងៃ និងការធ្វើដំណើររបស់អ្នកស្រុក

2025/01/15 09:21:16 pm        471

ផ្សែងអ័ព្ទដ៏ក្រាស់ និងអាកាសធាតុត្រជាក់ បានបន្តរំខានដល់ជីវិតប្រចាំថ្ងៃរបស់ប្រជាជន ដោយពន្យារពេលរថភ្លើង និងជើងហោះហើរជាច្រើន នៅតំបន់ភាគខាងជើងប្រទេសឥណ្ឌា រួមទាំងរដ្ឋធានីញូវដែលីរបស់ខ្លួននៅថ្ងៃពុធ (១៥ មករា) នេះ។

ការិយាល័យអាកាសធាតុឥណ្ឌា បានចេញការជូនដំណឹងពណ៌លឿងទុំសម្រាប់ទីក្រុងដេលី ដែលជាកម្រិតព្រមានខ្ពស់បំផុតទីពីរ ដោយព្យាករថានឹងមានអ័ព្ទក្រាស់ធម្មតា ដល់កម្រិតក្រាស់ខ្លាំង នៅក្នុងតំបន់ជាច្រើន។

ការិយាល័យអាកាសធាតុនិយាយថា កម្រិតនៃភាពមើលឃើញនៅអាកាសយានដ្ឋានសំខាន់របស់ទីក្រុងដេលី គឺស្ថិតនៅចន្លោះពីសូន្យដល់ ១០០ម៉ែត្រហើយរថភ្លើងជាង ៤០ខ្សែ នៅទូទាំងភាគខាងជើងឥណ្ឌា ត្រូវបានពន្យារពេលដោយសារតែអ័ព្ទ។

ក្រុមអាជ្ញាធរព្រលានយន្តហោះបាននិយាយលើបណ្ដាញសង្គម X ថា ការចេញដំណើររបស់យន្តហោះមួយចំនួនពីក្រុងដេលី ត្រូវបានពន្យារពេល ដោយព្រមានថា ជើងហោះហើរដែលខ្វះប្រព័ន្ធចុះចត CAT III នឹងជួបការលំបាក។ អាកាសយានដ្ឋានសំខាន់របស់ក្រុងដេលីនេះគ្រប់គ្រងជើងហោះហើរប្រហែល ១.៤០០ជើង ជារៀងរាល់ថ្ងៃ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញពីរូបភាពនៃយានជំនិះដែលធ្វើដំណើរតាមដងវិថីឆ្លងកាត់អ័ព្ទ ហើយមនុស្សម្នាបានសម្ងំក្នុងផ្ទះ ខណៈសីតុណ្ហភាពធ្លាក់ចុះដល់ ៧អង្សាសេ។ ទីក្រុងដេលី ត្រូវបានចាត់ចំណាត់ថ្នាក់ជាទីក្រុងមានការបំពុល ឬកង្វក់ខ្យល់ខ្លាំងបំផុតក្នុងពិភពលោក ក្នុងការចាត់ថ្នាក់ដោយក្រុមស្វីស IQAir នៅថ្ងៃពុធនេះ ដោយគុណភាពខ្យល់នៅកម្រិត ២៥៤ ដែលចាត់ថ្នាក់ថា "គ្រោះថ្នាក់ដល់សុខភាព"៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        239
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        281
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        260

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm