ប៉ាគីស្ថានអញ្ជើញប្រទេសជាង ១០០ ឲ្យចូលរួមធ្វើសមយុទ្ធដែនសមុទ្រ ចាប់ពីថ្ងៃទី០៧ ខែកុម្ភៈ

2025/01/15 11:01:24 pm        42

កងទ័ពជើងទឹកប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានអញ្ជើញប្រទេសជាង ១០០ មកចូលរួមធ្វើសមយុទ្ធដែនសមុទ្រ AMAN ដែលធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង ដោយមានការចូលរួមពីនាវា យន្តហោះ និងកងកម្លាំងប្រតិបត្តិការពិសេស ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១១ ខែកុម្ភៈ ដោយព្រឹត្តិការណ៍នេះ រួមមានទាំងការសន្ទនាសម្រាប់មេដឹកនាំកងទ័ពជើងទឹកជាន់ខ្ពស់ ជាលើកដំបូង។

កងទ័ពជើងទឹកប៉ាគីស្ថាន បានធ្វើសមយុទ្ធដែនសមុទ្រ AMAN រៀងរាល់ពីរឆ្នាំម្តង ចាប់តាំងពីឆ្នាំ ២០០៧ ក្រោមប្រធានបទ «រួមគ្នាដើម្បីសន្តិភាព»។ លក្ខណៈពិសេសរបស់សមយុទ្ធឆ្នាំនេះ គឺមានកិច្ចសន្ទនាអំពីដែនសមុទ្រ AMAN (AMAN Dialogue)ជាលើកដំបូង ក្រោមប្រធានបទ «សមុទ្រមានសុវត្ថិភាព អនាគតរុងរឿង» ដោយផ្តោតលើបញ្ហាប្រឈមផ្នែកសន្តិសុខ នៅក្នុងមហាសមុទ្រឥណ្ឌា រួមមានការប្រកួតប្រជែងជាយុទ្ធសាស្ត្រ អំពើចោរកម្មតាមសមុទ្រ ការជួញដូរគ្រឿងញៀន តួអង្គមិនមែនរដ្ឋ ការកេងប្រវ័ញ្ចធនធាន ការប្រែប្រួលអាកាសធាតុ បច្ចេកវិទ្យានានាដែលកំពុងកើតឡើងដូចជា បញ្ញាសិប្បនិមិ្មត (AI) និងប្រព័ន្ធគ្មានមនុស្សបើក ការប្រើប្រាស់ធនធានសមុទ្រប្រកបដោយចីរភាព ដើម្បីកំណើនសេដ្ឋកិច្ច និងតម្រូវការសម្រាប់ការសហការជាសកល ដើម្បីធានាស្ថិរភាព និងវិបុលភាព។

លោកឧត្តមសេនីយ៍ត្រីទាហានជើងទឹក Ahmed Hussain អគ្គនាយកទំនាក់ទំនងសាធារណៈនៃកងទ័ពជើងទឹកប៉ាគីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ ដែលបានចែករំលែកជាមួយអ្នកយកព័ត៌មាន នៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃអង្គារថា៖«ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន ការចូលរួមសមយុទ្ធដែនសមុទ្រ AMAN បានកើនឡើងជាលំដាប់ ដោយលើកទី ៨ ក្នុងឆ្នាំ ២០២៣ ធ្វើជាម្ចាស់ផ្ទះទទួលប្រទេសចំនួន ៥០ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន ហើយឆ្នាំនេះ យើងរំពឹងថា នឹងមានច្រើនជាងនេះទៅទៀត ដោយសារប្រទេសជាង១០០ ត្រូវបានអញ្ជើញឲ្យចូលរួមសមយុទ្ធលើក   ទី៩ ដែលគ្រោងនឹងធ្វើឡើង ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១១ ខែកុម្ភៈ»។

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        10
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        28
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm