Max Verstappen ពន្លាត​ការ​នាំ​មុខ​ក្នុង​តារាង​ជើងឯក​ក្រោយ​ឈ្នះ​ការប្រកួត F1 នៅ​ម៉ិ​ក​ស៊ិ​ក

2021/11/08 06:14:40 pm        92

​ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង​រថយន្ត F1 ហូ​ឡង់ Max Verstappen ដណ្តើមបាន​ជ័យជំនះ​ការប្រកួត​នៅ​ទឹកដី​ម៉ិ​ក​ស៊ិ​កនៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ ដើម្បី​ពន្លាត​ការ​នាំមុខ​ក្នុង​តារាង​ជើងឯក​ពិភពលោក​។ ​​ក្រោយ​ការប្រណាំង​យក​ទី​ចេញដំណើរ​កាលពី​ថ្ងៃ​សៅរ៍​ កីឡាករ​របស់ Mercedes ទាំងពីរ​នាក់ Valtteri Bottas និង Lewis Hamilton គឺជា​អ្នក​ចេញដំណើរ​ជួរ​មុខ តែ​ពេលចេញ​ដំណើរ​ជាក់ស្តែង​នៅ​ថ្ងៃអាទិត្យ​កីឡាករ​របស់ Red Bull, Max Verstappen ចេញដំណើរ​បាន​យ៉ាង​ល្អវ៉ា​ផុត​កីឡាករ​របស់ Mercedes ទាំងពីរ​ឡើងមក​នាំមុខ​នាំមុខ​។

​​Vatteri Bottas ចេញ​ឈ្នះ​ការប្រកួត​យក​ទី​ចេញដំណើរ​នោះ​ចាប់ផ្តើម​មិនបាន​ល្អ​ឡើយ​ ក្រោយ​ប៉ះទង្គិច​គ្នា​ពេល​ផ្លូវបត់​ទី១ និង​បញ្ចប់​ការប្រកួត​នៅ​ចំណាត់ថ្នាក់​លេខ ១៥ ឯណោះ​។ ​​តាម​ពីក្រោយ Verstappen គឺជា​ជើងឯក ៧សម័យ Lewis Hamilton ខណៈ​លេខ៣ កីឡាករ​ម្ចាស់ផ្ទះ​ម៉ិ​ក​ស៊ិ​ក Sergio Perez របស់ Red Bull, លេខ៤ កីឡាករ​បារាំង Pierre Gasly របស់​ក្រុម Alpha Tauri, លេខ៥ និង​លេខ៦ ជា​កីឡាករ​របស់ Ferrari ទាំងពីរ Charles Leclerc និង Carlos Sainz​។ ​​ក្រោយ​ជ័យជំនះ​នៅ​ម៉ិ​ក​ស៊ិ​ក​នេះ Max Verstappen បាន​ពន្លាត​ការនាំ​មុខ​ក្នុង​តារាង​ជើងឯក​ពិភពលោក​ដល់ ១៩ពិន្ទុ ​ខណៈ​ការប្រកួត​នៅសល់ ៤ទីលាន​ទៀត​បញ្ចប់​រដូវ​កាល​។ ​ទីលាន​បន្ទាប់​គឺ F1 នឹង​បន្តដំណើរ​ទៅ​ប្រទេស​ប្រេ​ស៊ី​ល​ចុង​សប្តាហ៍​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm