ហ្ស៊កដានី និងដាណឺម៉ាក សម្តែងការគាំទ្រចំពោះការបញ្ចប់ជម្លោះហ្កាហ្សា ដោយជំរុញជំនួយមនុស្សធម៌

2025/01/15 11:04:41 pm        39

រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi កាលពីថ្ងៃអង្គារ បានសង្កត់ធ្ងន់លើជំហររួមរវាងហ្ស៊កដានី និងដាណឺម៉ាក ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងដែល នឹងនាំទៅដល់ការបញ្ឈប់ «ការឈ្លានពានលើតំបន់ហ្កាហ្សា»។

លោកបានធ្វើការអត្ថាធិប្បាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា នៅទីក្រុង Amman បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសដាណឺម៉ាកលោក Lars Lokke Rasmussen។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង។

លោក Safadi បាននិយាយថា កិច្ចខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្ន គួរតែនាំទៅរកកិច្ចព្រមព្រៀង ដែល   ផ្តល់នូវតម្រូវការទាំងអស់ ដើម្បីដោះស្រាយគ្រោះមហន្តរាយមនុស្សធម៌ ដែលបណ្តាលមកពីជម្លោះ ដោយបញ្ជូនជំនួយគ្រប់គ្រាន់ ជាក់ស្តែង រហ័ស និងជាបន្ទាន់ ទៅកាន់តំបន់ហ្កាហ្សា។

លោករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការធានាសិទ្ធិរបស់ប៉ាឡេស្ទីន ក្នុងការទទួលបានរដ្ឋឯករាជ្យមួយ ដែលមានអធិបតេយ្យភាពលើព្រំដែនឆ្នាំ ១៩៦៧ រួមទាំងទីក្រុងហ្ស៊េរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន ដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ។

កិច្ចពិភាក្សារបស់រដ្ឋមន្ត្រីទាំងពីរ ក៏បានគ្របដណ្តប់ស្ថានភាព នៅក្នុងប្រទេសស៊ីរី និងបានឃើញការឯកភាពគ្នារវាងភាគីទាំងពីរ លើភាពចាំបាច់នៃការគាំទ្រដំណើរការអន្តរកាលដ៏ទូលំទូលាយ នៅក្នុងប្រទេសនេះ ដែលនាំទៅដល់ការកសាងឡើងវិញនូវប្រទេសស៊ីរីសេរី មានអធិបតេយ្យភាព និងឯករាជ្យ ដែលប្រជាជនស៊ីរីទាំងអស់ អាចរស់នៅបាន។ សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា សន្តិសុខ ស្ថិរភាព និងទទួលបានសិទ្ធិពេញលេញរបស់ពួកគេ។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        49
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        48
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm