TikTok៖ សេចក្ដីរាយការណ៍ពីលទ្ធភាពលក់ទៅឲ្យបណ្ដាញសង្គម X របស់លោក Musk ជា «រឿងប្រឌិតសុទ្ធសាធ»

2025/01/15 11:05:41 pm        47


បណ្ដាញសង្គម TikTok កាលពីថ្ងៃអង្គារ (ទី១៤ ខែមករា) បានចាត់ទុកថា ជាសេចក្ដីរាយការណ៍ «ប្រឌិតសុទ្ធសាធ» ដែលថា ប្រទេសចិនកំពុងស្វែងរកលទ្ធភាពលក់នូវប្រតិបត្តិការរបស់វេទិកាចែករំលែកវីដេអូ នៅសហរដ្ឋអាមេរិក ទៅឲ្យមហាសេដ្ឋី លោក Elon Musk ខណៈដែលក្រុមហ៊ុនប្រឈមនឹងច្បាប់របស់អាមេរិកដែលទាមទារឲ្យផ្ដាច់ខ្លួនពីប្រទេសចិន។

គួរបញ្ជាក់ថា ដោយដកស្រង់សម្ដីពីបុគ្គលមិនបញ្ចេញឈ្មោះដែលដឹងពីបញ្ហានេះ សារព័ត៌មាន Bloomberg News មុននេះ បានរាយការណ៍ថា មន្ត្រីចិនកំពុងពិចារណាលក់ប្រតិបត្តិការនៅសហរដ្ឋអាមេរិករបស់ក្រុមហ៊ុន ទៅឲ្យបណ្ដាញសង្គម X របស់លោក Musk។

សេចក្ដីរាយការណ៍នេះបានគូសបញ្ជាក់ពីសេណារីយ៉ូមួយ ដែលកំពុងត្រូវបានពិភាក្សា នៅទីក្រុងប៉េកាំង ដែលបណ្ដាញសង្គម X នឹងទិញ TikTok ពីម្ចាស់ជនជាតិចិន គឺក្រុមហ៊ុន ByteDance ហើយបញ្ចូលវាជាមួយវេទិកាដែលពីមុនត្រូវបានគេស្គាល់ថា Twitter។

យ៉ាងណាក្ដី ក្រោយមានការចុះផ្សាយពីលទ្ធភាពនៃការលក់ដូរនេះ អ្នកនាំពាក្យរបស់បណ្ដាញសង្គម TikTok បានប្រាប់សារព័ត៌មាន AFP ខ្លីៗថា៖ «យើងមិនអាចធ្វើអត្ថាធិប្បាយ ពាក់ព័ន្ធនឹងរឿងប្រឌិតឡើងសុទ្ធសាធនោះទេ»។

សេចក្ដីរាយការណ៍នោះ បានប៉ាន់ប្រមាណតម្លៃប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក មានចន្លោះពី ៤០ពាន់លានដុល្លារអាមេរិក និង ៥០ពាន់លានដុល្លារអាមេរិក។

គួររំលឹកថា សភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់កាលពីឆ្នាំមុន ដែលតម្រូវឲ្យក្រុមហ៊ុន ByteDance លក់វេទិកាដ៏ពេញនិយមរបស់ខ្លួន ឬបើមិនដូច្នោះទេ ត្រូវបិទដំណើរការតែម្ដង។ ការកំណត់នោះចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ពោលមួយថ្ងៃមុនពេលប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ចូលកាន់តំណែង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        6
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        54
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm