ប្រធានាធិបតី៖ អ៊ីរ៉ង់មិនដែលមានគម្រោងសម្លាប់លោក Donald Trump នោះទេ

2025/01/15 11:13:01 pm        141


នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ NBC News កាលពីថ្ងៃអង្គារ (ទី១៤ ខែមករា) ដោយបដិសេធការអះអាងកន្លងមកទាំងពីលោក Donald Trump និងរដ្ឋាភិបាលអាមេរិក ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា អ៊ីរ៉ង់មិនដែលមានគ្រោងសម្លាប់ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិករូបនេះ។

នៅខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់បុរសជនជាតិអ៊ីរ៉ង់ម្នាក់ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា មានគម្រោងបញ្ជាដោយកងឆ្មាំបដិវត្តន៍ឥស្សរជនអ៊ីរ៉ង់ ធ្វើឃាតលោក Trump។ អង្គភាពអនុវត្តច្បាប់ បានរារាំងផែនការដែលត្រូវបានចោទប្រកាន់នោះ មុនពេលការវាយប្រហារណាមួយ ត្រូវបានអនុវត្ត។

ហើយលោក Trump ក៏បាននិយាយកាលពីឆ្នាំមុនក្នុងអំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោតអាមេរិកថា អ៊ីរ៉ង់ប្រហែលជានៅពីក្រោយការប៉ុនប៉ងសម្លាប់រូបលោក។

យ៉ាងណាក្ដី លោក Pezeshkian បាននិយាយតាមប្រព័ន្ធផ្សព្វផ្សាយ NBC News ថា៖ «មិនមានអ្វីទាំងអស់។ យើងមិនដែលប៉ុនប៉ងចាប់ផ្តើមរឿងបែបនេះឡើយ ហើយយើងក៏នឹងគ្មានថ្ងៃធ្វើដូច្នេះដែរ»។

គួររំលឹកថា លោក Trump ដែលបានឈ្នះការបោះឆ្នោតអាមេរិកឆ្នាំ២០២៤ ហើយនឹងត្រូវចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា បានរួចផុតពីការប៉ុនប៉ងធ្វើឃាតចំនួន ២លើក ក្នុងអំឡុងពេលធ្វើយុទ្ធនាការ។ មួយលើកកើតមានក្នុងខែកញ្ញា ឆ្នាំ២០២៤ ខណៈពេលដែលរូបលោកកំពុងវាយកូនហ្គោលនៅរដ្ឋ Florida និងមួយទៀតក្នុងអំឡុងពេលជួបជុំ ក្នុងខែកក្កដា ឆ្នាំ២០២៤ នៅរដ្ឋ Pennsylvania។ ក្រុមអ្នកស៊ើបអង្កេតមិនបានរកឃើញភស្តុតាងណាមួយពីការជាប់ពាក់ព័ន្ធរបស់អ៊ីរ៉ង់ ក្នុងករណីទាំងនោះទេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        95
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        133
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm