ការ​កាន់​មរណទុក្ខ ខណៈ​ក្រុម​មន្ត្រី​ទីក្រុង Houston ស៊ើបអង្កេត​ពី​ករណី​ស្លាប់​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​

2021/11/08 06:33:09 pm        518

​អាមេរិក៖ ក្រុម​អ្នកស៊ើប​អង្កេត​កាលពី​ថ្ងៃអាទិត្យ​បាន​ធ្វើការ ​ដើម្បី​កំណត់​ពី​របៀប​ដែល​មនុស្ស ៨នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​ប្រជ្រៀត​គ្នា​របស់​ក្រុម​អ្នកគាំទ្រ ​នៅ​ឯ​ពិធីបុណ្យ​មហោស្រព​តន្ត្រី​ទីក្រុង Houston ​រដ្ឋ ​Texas ខណៈ​ដែល​មិត្ត​ភ័ក្ត្រ និង​មនុស្ស​ជាទី​ស្រលាញ់​បាន​កាន់ទុក្ខ​ជូន​ជនរងគ្រោះ ហើយ​ការ​រំឭក​វិញ្ញាណក្ខន្ធ​បណ្ដោះអាសន្ន​ដោយ​ការ​ដាក់​ផ្កា និង​អុជ​ទៀន​បាន​ធ្វើឡើង​នៅ​កន្លែង​កើត​ហេតុ​នោះ​។

​ក្រុម​អាជ្ញាធរ​គ្រោង​នឹង​ប្រើប្រាស់​វីដេអូ​ការ​សម្ភាសសាក្សី និង​ការ​ពិនិត្យ​ឡើង​វិញ​លើ​នីតិវិធី​នៃ​ការ​ប្រគំ​តន្ត្រី ​ដើម្បី​ស្វែងរក​អ្វី​ដែល​កើតឡើង​ខុស​ប្រក្រតី​កាលពី​យប់​ថ្ងៃ​សុក្រ ​ក្នុងអំឡុងពេល​ការ​សម្ដែង​របស់​តារា​ចម្រៀង​រ៉េ​ប Travis Scott​។ សោកនាដកម្ម​បាន​កើត​ឡើង​នៅ​ពេល​ដែល​ហ្វូង​មនុស្ស​ប្រញាប់​ប្រញាល់​ឡើងលើ​ឆាក ដោយ​មនុស្ស​ប្រជ្រៀត​គ្នា​យ៉ាង​ណែនដែល​ធ្វើ​ឲ្យ​ស្ទើរតែ​ដកដង្ហើម​មិន​រួច​។​ រហូតមកដល់​ថ្ងៃអាទិត្យ​ម្សិលមិញ មនុស្ស ១៣នាក់កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅឡើយ។ ស្ថានភាព​របស់​ពួកគេ​មិន​ត្រូវ​បាន​បង្ហាញ​ឱ្យ​ដឹង​នោះ​ទេ​។

ក្រុម​មន្ត្រី​ទីក្រុង​បាន​និយាយ​ថា ពួកគេ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការស៊ើបអង្កេត ​រក​មូល​ហេតុ​ដែល​បណ្ដាល​ឱ្យ​មាន​ភាព​ច្របូកច្របល់​នៅ​ក្នុង​ពិធីបុណ្យ Astroworld ជា​ព្រឹត្តិការណ៍​ដែល​បង្កើត​ឡើង​ដោយ​តារា​ចម្រៀង Scott។ មនុស្ស​ប្រហែល ៥០,០០០​នាក់​បាន​ចូលរួម​ទស្សនា​នៅ​ទីនោះ​។ ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា ក្នុងចំណោម​ករណី​ពាក់ព័ន្ធ​ផ្សេងទៀត ពួកគេ​នឹង​ពិនិត្យ​មើល​ថា ​តើ​តំបន់​ជុំវិញ​ឆាក​ត្រូវ​បាន​រចនា​ឡើង​ដោយ​របៀប​ណា​។​ ជនរងគ្រោះ​ភាគច្រើន​គឺជា​មនុស្ស​វ័យ​ជំទង់ដែល​មាន​អាយុ​ត្រឹម ​១៤​ឆ្នាំ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        140
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        181
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm