ឯកឧត្តម ឌិត ទីណា៖រដ្ឋាភិបាលកម្ពុជាត្រៀមផែនការរួចជាស្រេចដើម្បីដោះស្រាយបញ្ហាស្រូវជូនកសិករ

2025/01/16 12:31:36 am        149

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ចំពោះបញ្ហាស្រូវអង្ករ ក្រសួងមិនបានព្រងើយកន្តើយនោះទេ ពោលគឺបានរៀបចំផែនការ ក៏ដូចជាវិធានការណ៍នានាផ្សេងទៀត ដើម្បីអន្តរាគមន៍ជួយដល់ប្រជាកសិករ ករណីប្រសិនបើប្រជាកសិករជួបបញ្ហាធ្លាក់ថ្លៃស្រូវក្រោមតម្លៃដើមផលិត។

នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង នៅរសៀលថ្ងៃទី១៥ ខែមករានេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានមានប្រសាសន៍ថា នាពេលកន្លងមក មន្រ្តីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែចុះពន្យល់ប្រជាកសិករធ្វើម៉េចកាត់បន្ថយថ្លៃដើម ថ្លៃជី ថ្លៃថ្នាំ ប៉ុន្តែទទួលបានទិន្នផលស្រូវខ្ពស់ និងការចងក្រងសហគមន៍ទំនើបជាដើម។ ឯកឧត្តម បានបន្តថា ក្រៅពីនេះ ក្រសួងក៏បានលើកទឹកចិត្តប្រជាកសិករឱ្យងាកមកដាំពូជស្រូវសែនក្រអូប០១ ដោយសារពូជនេះ ផ្ដល់ទិន្នផលខ្ពស់ និងជាពិសេសមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។

 ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ជាដំណោះស្រាយបន្ទាន់ពេលនេះ ខណៈដែលមានការលើកឡើង និងត្អូញត្អែររបស់ពលរដ្ឋអំពីបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងនឹងត្រៀមអន្តរាគមន៍ ប្រសិនបើតម្លៃស្រូវធ្លាក់ក្រោមតម្លៃដើមផលិតមែនទែន និងមួយទៀតត្រៀមអន្តរាគមន៍នៅពេលដែលចូលឆ្នាំចិន-វៀតណាមខាងមុខ និងអស់ទីផ្សារ និងវិធានការណ៍មួយចំនួនផ្សេងទៀត ដែលក្រសួងត្រៀមរួចអស់ហើយ គិតគូរនូវអ្វីដែលអាក្រក់បំផុត និងគិតគ្រប់ជំហានជាមួយថ្នាក់ដឹកនាំក្រសួង ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ស្ថាប័ន គិតគ្រប់រូបភាពដែលអាចមាន និងវិធានការទប់ទល់រួចជាស្រេច។

សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥កន្លងទៅ ក្នុងពិធីបើកសម័យប្រជុំព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ប្រធានប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងបញ្ជាក់ឲ្យដឹងថា ការឈានដល់វិបត្តិតម្លៃស្រូវ បន្ទាប់ពីឥណ្ឌាបានបញ្ចេញស្រូវទៅលើទីផ្សារ ក្នុងនោះប្រទេសឥណ្ឌូណេស៊ីក៏បានកាត់បន្ថយការនាំចូល ហើយទាំងកម្ពុជា ទាំងវៀតណាម និងថៃ សុទ្ធតែចាល់ដូចគ្នា ប៉ុន្ដែឆ្នាំនេះ ជាឆ្នាំដែលកម្ពុជាអាចសល់ស្រូវលើសពីឆ្នាំមុនៗដែលមានប្រហាក់ប្រហែលជា ៧លានតោនសម្រាប់បម្រើឱ្យការនាំចេញ»៕

អត្ថប ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        83
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        176
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm