កងទ័ពជើងទឹកអ៊ីរ៉ង់ បង្ហាញនាវាស៊ើបការណ៍សម្ងាត់របស់ខ្លួន ជាលើកដំបូង

2025/01/16 01:02:48 am        59

អង្គភាពសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការ បានរាយការណ៍ថា កងទ័ពជើងទឹករបស់អ៊ីរ៉ង់ បានទទួលនាវាស៊ើបការណ៍ចាប់សញ្ញាអេឡិចត្រូនិចរបស់ខ្លួន ជាលើកដំបូង នៅថ្ងៃពុធនេះ រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីកងទ័ពរបស់ប្រទេសនេះ បានទទួលយានដ្រូនថ្មីចំនួន ១.០០០ គ្រឿង។

សារព័ត៌មាន Tasnim បានបញ្ជាក់ថា នាវា Zagros គឺជាប្រភេទថ្មីនៃនាវាយោធាដែលបំពាក់ដោយឧបករណ៍ចាប់សញ្ញាអេឡិចត្រូនិច និងមានសមត្ថភាព ក្នុងការស្ទាក់ចាប់ប្រតិបត្តិការតាមអ៊ីនធឺណិត និងធ្វើការត្រួតពិនិត្យស៊ើបការណ៍សម្ងាត់។

មេបញ្ជាការកងទ័ពជើងទឹកលោក Shahram Irani បាននិយាយថា៖«នាវា Zagros ផ្តល់សញ្ញាថា នាវាស៊ើបការណ៍ នឹងក្លាយជាអ្នកឃ្លាំមើលរបស់កងទ័ពជើងទឹកអ៊ីរ៉ង់ នៅក្នុងសមុទ្រ និងមហាសមុទ្រ»។

កាលពីដើមខែនេះ អ៊ីរ៉ង់បានចាប់ផ្តើមសមយុទ្ធយោធារយៈពេលពីរខែ ដែលរួមបញ្ចូលល្បែងសង្គ្រាមរួចហើយ ដែលក្នុងនោះ កងឆ្មាំបដិវត្តន៍សម្រាំង បានការពារការដំឡើងនុយក្លេអ៊ែរសំខាន់ៗនៅ Natanz ប្រឆាំងនឹងការវាយប្រហារក្លែងក្លាយដោយមីស៊ីល និងយានដ្រូន។

សមយុទ្ធយោធា និងការផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍ កើតឡើង នៅពេលមានភាពតានតឹងខ្លាំងជាមួយអ៊ីស្រាអែលដែលជាសត្រូវ និងសហរដ្ឋអាមេរិក ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលជិតចូលមកដល់ហើយនោះ។

កាលពីខែតុលា អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ បាននិយាយថា ប្រទេសនេះ គ្រោងនឹងបង្កើនថវិកាយោធារបស់ខ្លួនប្រហែល ២០០ភាគរយ ដើម្បីទប់ទល់នឹងការគំរាមកំហែងកាន់តែខ្លាំងឡើង។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        20
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        63
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm