ការប៉ងគ្រប់គ្រង Greenland របស់លោក Trump បង្កឲ្យមានការដេញដោល នៅចិន អំពីអ្វីដែលត្រូវធ្វើជាមួយកោះតៃវ៉ាន់

2025/01/16 01:45:17 am        88

អស់រយៈពេលជាច្រើនឆ្នាំមកហើយ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានជំរុញប្រទេសចិនឲ្យបង្ហាញនូវ «ការអត់ធ្មត់» ក្នុងការជំរុញដល់ការអះអាងសិទ្ធិរបស់ខ្លួន លើកោះតៃវ៉ាន់ ហើយទម្លាក់ចោលការគំរាមកំហែងផ្នែកយោធា ដើម្បីក្រសោបយកកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ។

ឥឡូវនេះ អ្នកវិភាគចិនមួយចំនួន បានលើកឡើងថា ឥទ្ធិពលនៃសាររបស់សហរដ្ឋអាមេរិកដែលមានជាយូរមកហើយនោះ ត្រូវបានសាបរលាប ដោយសារការគំរាមកំហែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ដែលចង់កាន់កាប់ដែនដី Greenland និងព្រែកជីកប៉ាណាម៉ា ដោយបង្ខំ ប្រសិនបើចាំបាច់។ លោក Trump ត្រូវចូលកាន់តំណែងផ្លូវការ នៅថ្ងៃទី២០ ខែមករានេះ។

ផលប៉ះពាល់នៃការអត្ថាធិប្បាយរបស់លោក Trump ចំពោះគោលនយោបាយរបស់សហរដ្ឋអាមេរិកលើកោះតៃវ៉ាន់ ត្រូវបានលើកយកមកជជែកវែកញែកយ៉ាងទូលំទូលាយ នៅលើបណ្ដាញសង្គមរបស់ប្រទេសចិន ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ និងដោយអ្នកវិភាគគោលនយោបាយការបរទេស។

ទោះបីជាការប្រែប្រួលធំដុំ នៅក្នុងការប្រឈមមុខដាក់គ្នាផ្នែកយោធា ជុំវិញបញ្ហាកោះតៃវ៉ាន់ ទំនងជានឹងមិនកើតមាន ក្នុងរយៈពេលដ៏ខ្លីនេះក៏ដោយ ក៏អ្នកវិភាគមួយចំនួន លើកឡើងថា ការផ្លាស់ប្ដូររបស់លោក Trump ពីបទដ្ឋានការទូតអាមេរិក អាចបង្កើតឱកាស សម្រាប់ប្រទេសចិន។

អ្នកជំនាញចិនម្នាក់ បាននិយាយថា ការកាន់តំណែងអាណត្តិដំបូងរបស់លោក Trump ជាសញ្ញាថា លោកចាត់ទុកគោលនយោបាយការបរទេសថា ជាប្រតិបត្តិការមានការប្រែប្រួលធម្មតា ហើយបានលើកឡើងថា លោកអាចនឹងមានភាពបត់បែន ចំពោះកិច្ចព្រមព្រៀង ស្តីពីកោះតៃវ៉ាន់។

សាស្ត្រាចារ្យមួយរូប ឈ្មោះ Zhao Minghao នៃវិទ្យាស្ថានសិក្សាអន្តរជាតិ នៅសកលវិទ្យាល័យ Fudan ក្នុងទីក្រុងសៀងហៃ បាននិយាយថា ការគំរាមរបស់លោក Trump ក្នុងការចង់គ្រប់គ្រងដែនដី Greenland ព្រែកជីក Panama និងសូម្បីតែបញ្ចូលប្រទេសកាណាដាជារដ្ឋរបស់អាមេរិក ចាំបាច់ត្រូវយកមកគិតគូរឲ្យបានប្រាកដប្រជា។

យ៉ាងណាក្ដី ក្រសួងការបរទេសចិន បានជំទាស់ថា វាជារឿងមិនសមហេតុផលនោះឡើយ ក្នុងការព្យាយាមភ្ជាប់ស្ថានភាពរបស់ដែនដី Greenland ទៅនឹងកោះតៃវ៉ាន់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់សារព័ត៌មាន Reuters ក្រសួងបានលើកឡើងថា៖ «កោះតៃវ៉ាន់ គឺជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសចិន ហើយរបៀបដោះស្រាយ គឺជាអ្វី ដែលប្រជាជនចិនត្រូវសម្រេច»៕


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        102
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        92
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm